**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

ថៃសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពកម្ពុជា-ថៃ ក្នុងការដោះមីនឱ្យអស់នៅតាមព្រំដែន

ភ្នំពេញ៖ ឯកឧត្តម សុធីន ខ្លាំងសែង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ សន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ និងកងទ័ពប្រទេសទាំងពីរ ក្នុងការដោះមីននៅតាមព្រំដែនឲ្យអស់ ដើម្បីបង្កល់លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុងការបង្កបង្កើនផល ក៏ដូចជាការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការបើកច្រកព្រំដែន។

ការសន្យារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបែបនេះបានធ្វើឡើង ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ធ្នូ ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី១ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនិងគណៈប្រតិភូ ក៏ដូចជាទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ កាលពីខែកញ្ញាកន្លងមកនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ របស់ព្រះរាជាណាចក្រថៃ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិថៃនៅពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ពទាំងពីរ។

ឯកឧត្តម សុធីន ខ្លាំងសែង បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឲ្យគណៈប្រតិភូរបស់ឯកឧត្តម បានចូលជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោ អំពីលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១ធ្នូ និងជំនួបសម្ដែងការគួរសមចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១ធ្នូ នៅវិមានសន្តិភាព ក៏ដូចជាក្នុងជំនួបសម្ដែងការគួរសមស្និទ្ធស្នាលជាមួយនឹងសម្ដេចពិជ័យសេនា ទៀ បាញ់ ។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានភាពកាន់តែរលូន រឹងមាំជាលំដាប់ ដោយប្រទេសទាំងពីរបានប្រើយន្តការដែលមានស្រាប់នាពេលកន្លងមក ដូចជា៖ យន្តការ JBC ក្នុងការពង្រឹងទំនាក់ទំនងជាលំដាប់។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរយ៉ាងជ្រាលជ្រៅ និងគោរពចំពោះសម្ដេចតេជោ ដែលបានដឹកនាំនយោបាយនាំមក នូវសុខសន្តិភាពដល់ប្រទេស និងនាំមកនូវការកសាងប្រទេសបានរីកលូតលាស់ មានស្ថេរភាពទាំងខាងនយោបាយ សេដ្ឋកិច្ច ប្រជាជនរស់នៅដោយសុខសប្បាយ មានជីវភាពកាន់តែធូរធារចម្រើនរុងរឿង ហើយការបន្តវេនទៅឱ្យជំនាន់ក្រោយប្រកបដោយភាពរលូន ដែលបង្ហាញនូវកម្លាំងរឹងមាំក្នុងការបន្តដឹកនាំពីអ្នកជំនាន់មុន ហើយសង្ឃឹមថា ប្រទេសកម្ពុជា និងមានការរីកចម្រើនលូតលាស់ជាលំដាប់យ៉ាងឆាប់រហ័ស ។

សម្ដេចតេជោ ហ៊ុន សែន បានសំដែងការរីករាយចំពោះលទ្ធផលពិភាក្សាកន្លងមក ជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនពីអ្នកជំនាន់មុន ហើយសង្ឃឹមថា រដ្ឋាភិបាលរបស់ថៃបច្ចុប្បន្ន និងរដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេននៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរឹងមាំ និងលូតលាស់ជាលំដាប់ តាមរយៈការកើនឡើងទំហំពាណិជ្ជកម្ម ការផ្លាស់ប្ដូរទេសចរណ៍តាមព្រំដែន ជាពិសេសតួនាទីសំខាន់របស់កងទ័ព ដែលមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នានឹងគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ក្រោយពីបានស្ដាប់ប្រសាសន៍ប្រកបដោយអត្ថន័យ ដែលអាចជាគំរូដឹកនាំ ដោយឯកឧត្តមអាចរៀនសូត្រ រៀបចំការដឹកនាំនៅក្នុងប្រទេសរបស់ឯកឧត្តមផងដែរ។

ឯកឧត្តម បានចាត់ទុកបទពិសោធន៍របស់សម្ដេចតេជោ មានសារៈសំខាន់មិនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវេទិកាពិភពលោក ក៏ដូចជាក្នុងវេទិកាអាស៊ានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងគាំទ្រចំពោះគោលនយោបាយប្រែក្លាយព្រំដែន នៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនមានសុខសន្តិភាព មានកិច្ចសហប្រត្តិការ និងការអភិវឌ្ឍ ហើយនឹងគោលដៅក្នុងការបញ្ចប់មីននៅកម្ពុជា ក្នុងឆ្នាំ២០២៥ ដែលឯកឧត្តមបានឯកភាព ហើយសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពប្រទេសទាំងពីរ ក្នុងការដោះមីននៅតាមព្រំដែនឲ្យអស់ ដើម្បីបង្កល់លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុងការបង្កបង្កើនផល ក៏ដូចជាការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការបើកច្រកព្រំដែន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានទូលំទូលាយថែមទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តរាជរដ្ឋាភិបាលប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមក បន្តកិច្ចសហប្រតិបត្តិការថែមទៀត លើយន្តការដែលមានស្រាប់ បន្ថែមលើយន្តការ JBC និង GBC គឺយើងនៅមានយន្តការជាច្រើនទៀតដូចជា៖ GMS, ACMEC, CLMTV , ASEAN ។ល៕

 

អត្ថបទដែលជាប់ទាក់ទង