**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងវិស័យព្រះពុទ្ធសាសនា ដែលជាសក្កានុពលរបស់ខេត្តហាណាម សម្រាប់តំណាងរាស្រ្ត យកមកធ្វើការផ្សព្វផ្សាយជូនពលរដ្ឋ។

ដំណើរទស្សនកិច្ចនេះបានទទួលការស្វាគមន៍ដោយ ឯកឧត្តម Truong Quoc Huy អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងសហការីជាច្រើននាក់។ នៅក្នុងបទបង្ហាញរបស់ឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្តបានឱ្យដឹងថា ខេត្តហាណាម ជាខេត្តមួយដែលមានសក្តានុពលខ្លំាងលើវិស័យទេសចរណ៍ កសិកម្ម និងព្រះពុទ្ធសាសនា។ ដោយសារមានធនធានធម្មជាតិ និងដោយទទួលបានការវិនិយោគពីវិស័យឯកជន ខេត្តហាណាមមានការរីកចម្រើន ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាលំដាប់។ ខេត្តហាណាមស្ថិតនៅភាគខាងត្បូងទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ ដែលមានផ្លូវគមនាគមន៍ទំាងផ្លូវទឹក និងផ្លូវគោកទៅមកក្រុងហាណូយ បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម។

សម្តេចមហារដ្ឋសភាធិការធិបតី បានចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ខេត្ត និងបានស្នើដល់ឯកឧត្តម Truong Quoc Huy ជួយកៀរគរអ្នកវិនិយោគទៅបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះសម្តេចក៏បានស្នើជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធភាពជាមួយខេត្តណាមួយរបស់កម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សមាជិកសមាជិការដ្ឋសភាកម្ពុជា ជាតំណាងពលរដ្ឋនៅទូទាំងប្រទេស បានសិក្សាឈ្វេងយល់នៅក្នុងខេត្តហាណាមនាពេលនេះ ជាការដកស្រង់បទពិសោធន៍ល្អៗ ដែលជាសក្តានុពលរបស់ខេត្តលើវិស័យកសិម្មបែបទំនើប ទេសចរណ៍ និងវិស័យព្រះពុទ្ធសាសានា ជាដើមនេះ យកទៅផ្សព្វផ្សាយជូនពលរដ្ឋ ពីព្រោះថាវិស័យដែលរីកចម្រើននេះក៏ជាអាទិភាពរបស់កម្ពុជាដែរ។

សម្តេចបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌។

នៅក្នុងដំណើទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ក៏បានអញ្ជើញទៅទស្សនាវត្ត Tam Chuc ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំ តែងតែទទួលរៀបចំព្រឹត្តិការណ៍ព្រះពុទ្ធសាសនា ជាលក្ខណៈអន្តរជាតិ មានពលរដ្ឋជាច្រើនប្រទេសបានចូលរួម ដែលបានបម្រើដល់វិស័យព្រះពុទ្ធសាសនាផងនិងទេសចរណ៍ផង។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញដាំឈើ នៅក្នុងបរិវេណវត្ត ទុកជាអនុស្សាវរីយ៍ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង