ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អញ្ជើញបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនយោធិនចូលសោធននិវត្តន៍ កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី មរណៈបង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញបើកប្រាក់គោលនយោបាយ ជូនយោធិនចូល សោធននិវត្តន៍ ចំនួន ៩៥ រូប របស់កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ តាមផែនការឆ្នាំ២០២៣។
ថ្លែងក្នុងពិធី ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានពន្យល់អំពីច្បាប់ និងគោលរបប នីតិវិធីក្នុងការបើកប្រាក់ស្ដីពីរបបគោលនយោបាយចំពោះយោធិនចូលសោធននិវត្តន៍ យោធិនពលី មរណៈនិងយោធិនពិការ។
ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកអំពីវីរៈភាព របស់យោធិនយើង ដែលកន្លងមក បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិមាតុភូមិ ខ្លះត្រូវបានពលី និងខ្លះទៀតត្រូវធ្លាក់ខ្លួនពិការ និងយោធិនមួយចំនួន ដល់អាយុកាលចូលសោធននិវត្តន៍ ហើយត្រូវទទួលបាន បើកប្រាក់គោលនយោបាយ នាពេលនេះ ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងការយកចិត្តិទុកដាក់ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អគ្គមេបញ្ជាការ មេបញ្ជាការ កងទ័ពជើងគោក ដែលតែងតែគិតគូ ពីសុខទុក្ខរបស់កងទ័ពជានិច្ច និងលើកទឹកចិត្តដល់ កងយោពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើតបាននូវភាពស្និទ្ធស្នាល និងកាន់តែមានភាពកក់ក្ដៅថែមទៀត ទាំងស្មារតី សម្ភារៈ ថវិកា ចំពោះក្រុមគ្រួសារយោធិនពលី មរណៈ យោធិនពិការ សោធននិវត្តន៍ អតីតយុទ្ធជន ក៏ដូចជាគោលនយោបាយ សម្ភារៈ ថវិកាយ៉ាងសន្ធឹកសន្ធាប់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដល់អាយុកាលចូលសោធននិវត្តន៍ ។ ហើយបងប្អូន ត្រូវផ្ទេរជីវភាពបើកបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតអស់មួយជីវិត។
ក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន សង្ឃឹមថា បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រើន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗដើម្បីបន្តវេន និងរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីកសាង និងអភិវឌ្ឍន៍ ប្រទេសកម្ពុជានៃយើងរីកចម្រើនរុងរឿងលើគ្របវិស័យ។