**ក្រុម Hamas បង្ហាញពីវឌ្ឍនភាពក្នុងកិច្ចចរចាបទឈប់បាញ់ ជាមួយអ៊ីស្រាអែល**នាយករដ្ឋមន្ត្រីជប៉ុន ស្នើឱ្យលោក Biden ដោះស្រាយការព្រួយបារម្ភខ្លាំង នៅក្នុងសហគមន៍ធុរកិច្ចជប៉ុន និងអាមេរិក**ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​​កូរ៉េ​ខាងត្បូង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​បញ្ចេញ​កាកសំណល់​វិទ្យុសកម្ម​ខុស​ប្រក្រតី**ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៥**ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះដោះអន្ទាក់ចាប់សត្វព្រៃ និងលបចាប់សត្វស្លាបរបស់ជនសង្ស័យ ៣ទីតាំង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ**មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្រ្កាបក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត**ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង**ក្រសួងទេសចរណ៍ ហាមឃាត់ការផ្ដល់ទីតាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យក្រុមហ៊ុនថ្នាំជក់ធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់**រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្មារតីជួយគ្នាទៅវិញទៅមក គឺជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព**ឯកឧត្តម ប៉ុន សុខ វាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យក្លាយជាធនធានប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយគោលនយោបាយជាតិ**ក្នុងករណីអ្នកចូលនិវត្តន៍ ឬទុព្វលភាព ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ បានទទួលមរណភាព ប្ដី ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី**កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្ត ស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ**អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព**សមត្ថកិច្ច អប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងៗប្រុសស្រី ចំនួន២ក្រុម ដែលមានទំនាស់ពាក្យសម្តីគ្នានៅហាងផឹកស៊ី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៣ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនអ្នកលក់អនឡាញ៥នាក់ ដាក់ពន្ធនាគារ ក្រោយនគរបាលចាប់ពាក់ព័ន្ធការឡាយវីដេអូបង្ហាញកាយវិការ និងសម្ដីអាសអាភាសតាមបណ្ដាញសង្គម

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំបញ្ជាកម្លាំងជំនាញ ស្រាវជ្រាវឃា..ត់ខ្លួនបុរសស្រ្តីចំនួន០៥នាក់ ដែលបានប..ង្ហោះ និងឡាយវីដេអូ ក្នុងបណ្តាញសង្គម និងបណ្តាញ Tik Tok ករណី ញុះ..ញ..ង់ឱ្យប្រព្រឹត្តបទឧក្រិ…ដ្ឋជាអាទិ៍ ,ញុះ..ញង់ឱ្យមានការរើស..អើង និងសញ្ចារ..កម្ម ដែលកើតហេតុ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០:០០នាទី។​
ចំណុច៖ ផ្ទះជួល ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ​ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ជនសង្ស័យ ចំនួន ០៥នាក់
១.ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
២.ឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
៣.ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
៤.ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
៥.ឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
-អ្នកទាំង ០៥នាក់ខាងលើ បានស្នាក់នៅជួលផ្ទះ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន
-ទូរស័ព្ទដៃចំនួន ០៧គ្រឿង
១.ម៉ាក VIVO ROM ពណ៌ផ្កាឈូក ,២.ម៉ាក SAMSUNG ពណ៌បៃតង, ៣.ម៉ាក OPPO Find X5 ពណ៌ស, ៤.ម៉ាក IPhone 11 Pro Max ពណ៌ខ្មៅ, ៥.ម៉ាក OPPO A92 ពណ៌ខ្មៅ, ៦.ម៉ាក HUAWEI NOVA3 ពណ៌ខៀវ, ៧.ម៉ាក IPhone 12 Pro Max ពណ៌ខ្មៅ។

សភាពរឿងហេតុកាលពីថ្ងៃទី០៣.០២.២០២៣ ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន បានមកជួលផ្ទះ នៅបុរីចតុមុខ២ ស្ថិតនៅ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដើម្បីលក់ផលិលផលរបស់ខ្លួនដូចជា៖ ថ្នាំពង្រីកដើ..មទ្រូ..ង ទឹកអនា..ម័យ ទឹកក្រ..មុំ កុងគូរូ វីតាមីនប៊ីខេ ក្រោយមកឈ្មោះ ស៊ុន សាំងលី បានទំនាក់ទំនង ឈ្មោះ ចាន់ សុភ័ក្រ្ត ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ជី វ៉ាន់ធី ភេទប្រុស អាយុ២៥ឆ្នាំ ដើម្បីមកថតឃ្លីបវីដេអូ រឿងកំប្លែង នឹងថតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ថែមទាំងផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុក Page (ផេក) Mak Lin 18 ។

លុះដល់ថ្ងៃទី០១.១០.២០២៣ ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានមកជួយឡាយវីដេអូលក់ផលិតផលរបស់ខ្លួន ដោយស៊ីភាគរយក្នុងមួយប្រអប់លក់បាន ៣៥$ (សាមសិបប្រាំដុល្លារ) ទទួលបានប្រាក់ចំនួន ៥$ (ប្រាំដុល្លារ) ពីឈ្មោះ ស៊ុន សាំងលី ចំណែកការស្នាក់នៅនិងបរិភោគគឺឈ្មោះ ខាងលើជាអ្នកទទួលខុសត្រូវ ទាំងស្រុង ។

លុះនៅថ្ងៃទី២៧.១១.២០២៣ វេលាម៉ោង ២០:០០នាទី ស្រាប់តែឈ្មោះ ម៉ើ ស្រីលាក់ បានឡាយលក់ផលិតផលរបស់ខ្លួនខាងលើ ដោយឱ្យឈ្មោះ ទូច ស្រីមី ឈរពីក្រោយខ្នងខ្លួនកំពុងតែអង្គុយឡាយវីដេអូ ចាំទះដៃ និងស្រែកបន្ទរ នៅពេលកំពុងឡាយវីដេអូនោះ ឈ្មោះ ម៉ើ ស្រីលាក់ បានស្រែ..កខ្លាំងៗ ហើយប្រើពាក្យ អា..ស..អាភា..ស ចំអា..សជាច្រើន ចំណែកឈ្មោះ ទូច ស្រីមី បានទះដៃ និងស្រែកបន្ទរ នូវពាក្យពេចន៍មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរថែម ទៀតផង ។

ជន..សង្ស័..យទាំង៥នាក់ខាងលើ ត្រូវបានចៅក្រមសម្រេចឃុំ..ខ្លួនដាក់ពន្ធ..នាគារ ដោយចោទប្រកាន់អំពើនេះ ជាបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទ..ឧក្រិ..ដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើស..អើង និងសញ្ចារ..កម្ម តាមបញត្តិមាត្រា ២៨៤,មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង