ពិតមែនហើយ! សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺចំណាយត្រឹមតែ ១៥ ៦០០ រៀលប៉ុណ្ណោះក្នុង ១ខែ នោះនឹងទទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន
ភ្នំពេញ៖ ពិតមែនហើយសម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺចំណាយត្រឹមតែ ១៥ ៦០០ រៀលប៉ុណ្ណោះ ក្នុង ១ខែ នោះនឹងទទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដែលរួមមាន៖ទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ,ទទួលបានប្រាក់បំណាច់មាតុភាពនិង ទទួលបានប្រាក់វិភាជន៍បូជាសព។ បញ្ជាក់៖ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចពិនិត្យ ពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេស ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង៕