**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជា ផ្សព្វផ្សាយបណ្តុះបណ្តាលពីសារៈសំខាន់នៃទំនាក់ទំនងឡាវ-កម្ពុជា ដល់យុវជនជំនាន់ក្រោយ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជា បន្តនូវសកម្មភាពដ៏ល្អរបស់ខ្លួន នៅក្នុងការផ្សារភ្ជាប់ការបណ្តុះបណ្តាលដល់ពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងឡាវនិងកម្ពុជា ជាពិសេសការផ្សព្វផ្សាយពីសារៈសំខាន់នៃទំនាក់ទំនាក់ប្រទេសទំាងពីរដល់ពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាឱ្យបានគង់វង្ស។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ដឹកនាំដោយ លោក Khambai DAMLATH ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crown Plaza នាទីក្រុងវៀងចន្ទន៍ ខណៈដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានលើកឡើងថា ទំនាក់ទំនងដ៏ល្អ ដែលជាមិត្តភាពយូរអង្វែងនៃប្រទេសកម្ពុជា-ឡាវ មានលក្ខណៈជាប្រវត្តិសាស្រ្ត ប្រទេសទំាងពីរបានជួយគ្នាវិញទៅមក ជាពិសេសនៅគ្រាក្រលំបាក។ ដូច្នេះការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនាក់ទំនងដ៏ល្អនេះឱ្យបានគង់វង្ស មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងពីរនោះទេ។ ការថែរក្សាប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ជាការចូលរួមលើកកម្ពស់សន្តិសុខ វិបុលភាពដល់ពលរដ្ឋក្នុងតំបន់និងសកលលោកផងដែរ ដោយហេតុថា បច្ចុប្បន្ននេះ ពលរដ្ឋបានកំពុងរស់នៅក្នុងភាពមិនច្បាស់លាស់ ដោយសារការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ រួមនឹងការប្រែប្រួលអាកាសធាតុ ការរាតត្បាតជំងឺ បញ្ហាសេដ្ឋកិច្ច ជាដើមនោះ ទាមទារនូវការពង្រឹងគោលការណ៍ពហុភាគីនិយម ឱ្យបានខ្លាំងក្លាជាទីបំផុត។

លោក Khambai DAMLATH ប្រធានសមាគមមិត្តភាពឡាវកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភូសមាគម បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដើម្បីបំពេញបេសកកម្មជូនពលរដ្ឋនៃប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាព។

លោកប្រធានសមាគម បានរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា ពីការងារមួយចំនួនរបស់សមាគម នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរជាអាទិភាពនោះថា ដើម្បីធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ សមាគមបានបង្កើតសាខានៅតាមខេត្ត ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ហើយបានធ្វើសកម្មភាពជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន តាមរយៈការបង្កើតកម្មវិធីលេងកីឡា ការប្រណំាងទូក រួមនិងការធ្វើបុណ្យទានជាមួយគ្នាជាដើម។

ជាមួយគ្នានេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទំាងពីរ ឱ្យបានជិតស្និទ្ធសមាគមបានសហការជាមួយ សមាគមមិត្តភាពកម្ពុជា-ឡាវ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធាន។ សមាគមមិត្តភាពនៃប្រទេសទំាងពីរ តែងតែផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក រួមទំាងការជួបប្រជុំជាមួយគ្នាជាប្រចាំផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ។

សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណ លោកប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងសហការី ដែលបានឆ្លៀតពេលមកជួបសម្តែងការគួរសមជាមួយ សម្តេច និងបានថ្លែងការកោតសរសើរដល់សមាគមដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសទាំងពីរកម្ពុជា-ឡាវឱ្យបានស្ថិតស្ថេរយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង