ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ និងលើកទិសដៅបន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ និងលើកទិសដៅបន្ត។
ក្នុងកិច្ចប្រជុំដែរមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុផែន លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង/ស្រុកទាំង០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍ សរុប ១៨១នាក់។
ជាកិច្ចចាប់ផ្តើមបើកអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បើក កិច្ចប្រជុំ និងបានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ឆន សំអុល នាយការិយាល័យសរុប និងវិភាគឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ បានរាយការណ៍លទ្ធផលស្តីពីការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយពីសេចក្តីព្រាងវេនប្រចាំការ និងប្រចាំបញ្ជាសម្រាប់ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះផងដែរ លោឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុង/ស្រុកទាំង០៨ ត្រូវយកចិត្តទុកដាក់ ទៅលើការងារដែលបានអនុវត្តជាប្រចាំថ្ងៃ របស់ខ្លួនបន្ថែមទៀតទៅ តាមបណ្តាការិយាល័យជំនាញរបស់ខ្លួន និងនៅតាមមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ត្រូវខិត ខំបំពេញកាតព្វកិច្ច ដើម្បីឈានទៅដល់ការរីក ចម្រើនដល់អង្គភាព ការអភិវឌ្ឍន៍ខ្លួនឲ្យមានប្រ សិទ្ឋភាពខ្ពស់។ មិនតែប៉ុណ្ណោះ លោកឧត្តម សេ នីយ៍ទោស្នងការ ក៏បានបន្តការណែនាំដល់កម្លាំង និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងបន្តខិតខំយកចិត្តទុកដាក់លើការងារចរាចរណ៍ ព្រមទាំងខិតខំយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដោយអនុវត្តន៍ ទៅលើគោលនយោបាយ ភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព ៕