**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុង «កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៖ បញ្ហាប្រឈមនិងមាគ៌ាឆ្ពោះទៅមុខ»។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលេចអំពីកម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ និងជាកម្មវិធីគោលនយោបាយគាំពារពលរដ្ឋក្រីក្រនិងងាយរងហានីភ័យដើម្បីឱ្យពួកគាត់មានជីវភាពធូរធាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះហើយជាការលើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដ។ ឯកឧត្តមបានបញ្ជាក់ទៀតថា តាំងពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ ចតុកោណ រហូតដល់បញ្ចកោណ សុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានគូសរំលេចអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដោយទទួលយកសំណូមពររបស់ពួកគេទៅដោះស្រាយគ្រប់បញ្ហាមិនថាសំណូមពរនោះធ្វើឡើងតាមហ្វេសប៊ុក តាមការដាក់លិខិត ឬតាមវេទិកាសាធារណៈនានានោះឡើយ។

ជាចុងក្រោយ ឯកឧត្តម ប៉ែន បូណា សំណូមពរឱ្យអង្គការសង្គមស៊ីវិលនានាវាយតម្លៃស្ថានការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននៅកម្ពុជាដោយផ្អែកលើបរិបទកម្ពុជាគឺមិនមែនយកស្តង់ដារលោកខាងលិចមកធ្វើជាខ្នាតវាស់នោះឡើយ។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងនៅឯសណ្ឋាគារ Raffles Hotel Le Royal រៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ដោយមានការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួបទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២៣។ កិច្ចសន្ទនានេះ មានការចូលរួមពីវាគ្មិនប្រមាណជា ៥០រូប តំណាងទីភ្នាក់ងាររាជរដ្ឋាភិបាល មន្ត្រីអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល មន្ត្រីសិទ្ធិមនុស្ស និងតំណាងយុវជនជាដើម ៕

អត្ថបទដែលជាប់ទាក់ទង