ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣»
ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣»។
សន្និសីទនេះបានប្រព្រឹត្តឡើងនៅសាលប្រជុំតេជោសន្តិភាព នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន តំណាងក្រសួងទាំងពីរ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងបេក្ខជនចំនួន ១០នាក់ ដែលបានដាក់ពាក្យប្រឡងរួចរាល់ ព្រមទាំងអ្នកសារព័ត៌មានចំនួន៤២នាក់មកពី២៥ស្ថាប័ន។
ខ្លឹមសារលម្អិតនៃសន្និនីទសារព័ត៌មាននេះ នឹងបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី «វឌ្ឍនភាពនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ ដោយផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» នៅពេលក្រោយ ៕