**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

អភិបាលខេត្តព្រះសីហនុ ដាក់ចេញនូវវិធានការមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំ និងដាក់ចេញនូវវិធានការមួយចំនួនដូចជា ការផ្សព្វផ្សាយ អប់រំ អនុវត្តច្បាប់ក្នុងរយៈពេលកន្លងមក សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទន្ទឹមនេះយើងមានវិធានការបង្ក្រាបទៅលើអ្នកជួញដូរ និងមានវិធានការអប់រំ ដល់អ្នកប្រើប្រាស់មានដូចជា (នៅតាមសាលារៀន និងសហគមន៍) សូមឱ្យមន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា បន្តការខិតខំអប់រំ ផ្សព្វផ្សាយឱ្យទូលំទូលាយបន្ថែមទៀត អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាល ការធ្វើវេទិកាសាធារណៈ និងវិធានការមួយចំនួនផ្សេងទៀត។ យើងមានវិធានការពីរ រួមមាន៖
ទី១.ការធ្វើរដ្ឋបាលចំហរនៅក្នុងមូលដ្ឋាន និងការទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីប្រមូលផ្តុំជនសង្ស័យនៅក្នុងតំបន់នោះយកមកធ្វើតេស្តិ៍រកសារធាតុញឿន សម្រាប់ខេត្តព្រះសីហនុ ជាវិធានការសាកល្បងមួយ ដូច្នេះគណៈបញ្ជាការឯកភាពក្រុង ស្រុក ធ្វើការត្រួតពិនិត្យបើរកឃើញអ្នកមានសារធាតុញៀន មន្ត្រីនគរបាលរបស់យើងត្រូវធ្វើរបាយការណ៍ជូនទៅព្រះរាជអាជ្ញា ដើម្បីចេញដីការឱ្យទៅបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកែវផុស ស្រុកស្ទឹងហាវ យើងបានរកឃើញអ្នកមានសារធាតុញៀនចំនួន ១១៥នាក់រួចហើយ។
ទី២.មានការត្រួតពិនិត្យអ្នកបើកបរ ដោយធ្វើតេស្តិ៍រកសាធាតុញៀនលើអ្នកបើកបរ ប្រសិនរកឃើញយើងអនុវត្តវិធានការដូចគ្នា ហើយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺសំដៅអប់រំ ការធ្វើរដ្ឋបាល និងការអនុវត្តច្បាប់ កាលពីមុនយើងអនុវត្តសំដៅលើអ្នកជួញដូរ ចំណែកអ្នកប្រើប្រាស់នៅដដែល ពេលនេះយើងប្រមូលទាំងអ្នកញៀនយកទៅបន្សាប និងចាត់វិធានការចំពោះអ្នកជួញដូរ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដូច្នេះយើងត្រូវពង្រីកការស្រាវជ្រាវបន្ថែមថាតើពួកគាត់ទៅទិញសារធាតុញៀនពីប្រភពណា ដើម្បីស្វែងរកប្រភពអ្នកជួញដូរ ទន្ទឹមនឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការពិនិត្យអ្នកបើកបរមានជាតិស្រវឹង យើងបានរកឃើញនូវសារធាតុញៀនឈានទៅធ្វើការបង្ក្រាបបានទ្រង់ទ្រាយធំនាពេលថ្មីៗកន្លងមកនេះផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា រាជរដ្ឋាភិបាលមានឆន្ទះមុតស្រួចក្នុងការងារអាទិភាពចំនួន ៥ ទី១.ការកាត់បន្ថយគ្រឿងញៀននៅក្នុងសហគមន៍ ដើម្បីភាពសុខសាន្តគ្មានបងតូចបងធំ និងគ្មានគ្រឿងញៀន ត្រូវខិតខំរួមគ្នាក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចង់ឃើញសមិទ្ធផលដែលកើតចេញពីមន្ត្រីរបស់យើងគ្រប់ក្រសួង ស្ថាប័ន អង្គភាព ក្នុងការរួមគ្នាអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែល្អបន្ថែមទៀត ដោយឡែកពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៨ និងទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៤ ដើម្បីចូលរួមកាត់បន្ថយបញ្ហាគ្រឿងញៀន ព្រោះគ្រឿងញៀនវាបានកើតមានលើផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ដូច្នេះគណៈបញ្ជាការឯកភាពខេត្ត បន្តផ្សព្វផ្សាយតាមរយៈយន្តការកាត់បន្ថយតម្រូវការគ្រឿងញៀន ធ្វើឱ្យសមិទ្ធផល និងស្នាដៃទទួលបានជាបន្តបន្ទាប់ ដើម្បីភាពកក់ ក្តៅនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ការផ្សព្វផ្សាយអប់រំត្រូវធ្វើឱ្យបានផុលផុសនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ភូមិរបស់យើង ស្របទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ផ្តោតសំខាន់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធិផល ព្រមទាំងបានធ្វើការណែនាំ សូមកុំពាក់ព័ន្ធ កុំអន្តរាគមន៍ បំផុសឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍មកសមត្ថកិច្ច រក្សាការសម្ងាត់ ទន្ទឹមនោះវិធានការលើកទឹកចិត្ត ប័ណ្ណសរសើរ និងរង្វាន់ ជារឿងមួយសំខាន់សម្រាប់មន្ត្រីអនុវត្តច្បាប់របស់យើងកាន់តែមានប្រសិទ្ធភាពថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង