**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡា កងយោធពលខមរភូមិន្ទ នៅទីលានកីឡាអង្គភាព កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ បានបន្តថាការរៀបចំព្រឹត្តការណ៍ប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ទូទាំងយោធភូមិភាគទី៥ ឆ្នាំ២០២៣នេះ គឺជាលើកទី១ របស់យោធភូមិភាគទី៥ ដោយកន្លងមក យើងមានក្រុមកីឡាកងទ័ព នៅតាមបណ្តាអង្គភាពចំណុះ និងបានចាត់តាំងជ្រើសរើសទៅចូលរួមប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានសកម្ម ជារៀងរល់ឆ្នាំផងដែរ។ ដោយឡែកឆ្នាំនេះ យោធភូមិភាគទី៥ បានរៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីជ្រើសរើសយោធិន ក្រុម និងអង្គភាពឆ្នើម ដើម្បីបន្តទៅចូលរួមការប្រកួតកីឡាយោធា នៅសាលានាយទាហានសកម្មឆ្នាំ២០២៤ អបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ ឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នង នៅក្នុងរបបវាលពិឃាតប៉ុលពត។

សូមបញ្ជាក់ផងដែរ ការប្រកួតនេះធ្វើឡើងដោយមានអង្គភាពចូលរួមសរុបចំនួន ១៥អង្គភាពចំណុះយោធភូមិភាគទី៥ រួមមានៈ កងពលតូចថ្មើរជើងលេខ៥១,៥២,៥៣,តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់,បាត់ដំបង,ប៉ៃលិន,បន្ទាយមានជ័យ ,កងការពារព្រំដែនលេខ៥០១,៥០២,៥០៣,៥០៤ កងអន្តរាគមន៍ និងសង្គ្រោះ៧០៥ វរសេនាតូចស៊ើបការណ៍ ,វរសេនាតូចការពារអាកាស និងតំបន់អភិវឌ្ឍន៍ មានកីឡាករសរុបចំនួន៤១៦រូប លើវិញ្ញាសាចំនួន៥ រួមមាន៖

-វិញ្ញាសារទី១ បាញ់អាវុធ AK47 ស៊ីបលេខ៨ ចំនួន ៣កាយវិកា ក្រាបបាញ់ចំងាយ២០០ម៉ែត្រ លុតជង្គង់ បាញ់ចម្ងាយ១៥០ម៉ែត្រ និងឈរបាញ់ចម្ងាយ១០០ម៉ែត្រ ដោយបាញ់មួយកាយវិកាចំនួន៥គ្រាប់ រយះពេល១នាទី ក្នុងម្នាក់ និងចោលគ្រាប់បែកដៃចម្ងាយ២៥ម៉ែត្រចំនួន ៥គ្រាប់ក្នុងម្នាក់។
-វិញ្ញាសារទី២ រត់ប្រដាប់អាវុធចម្ងាយ៧គីឡូម៉ែត្រ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូទម្ងន់៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។
-វិញ្ញាសារទី៣ រត់យួរទម្ងន់៥គីឡូក្រាម ចម្ងាយ៨គីឡូម៉ែត្រ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូទម្ងន់៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។
-វិញ្ញាសារទី៤ រត់ឆ្លងឧបស័ក្គវង់ធំ ជាក្រុមចំនួន ១៩ឧបសគ្គ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូទម្ងន់៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។
-វិញ្ញាសារទី៥ ប្រកួតកីឡាក្បាច់គុនកងយោធពលខេមរភូមិន្ទ មានជំហរទាំង១២ ស្នៀតប្រយុទ្ធឥតអាវុធ ទាំង១០កាយវិកា។

ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការ និងក្រុមការងារ កីឡាយោធភូមិភាគទី៥ សហការជាមួយអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដែលបានខិតខំ រៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នេះឡើងទោះបីជាមិនទាន់ល្អគ្រប់គ្រាន់ លទ្ធផលនៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡា ក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជា នាពេលបច្ចុប្បន្ន ក្នុងម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះផងដែរចំពោះការប្រកួតនៅថ្ងៃនេះ ដើម្បីឲ្យកងឯកភាពផ្សេងៗគ្នា បានមកជួបជុំគ្នា ស្គាល់គ្នា និងស្វែងយល់ពីគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព តាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់ឱនអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមក ទោះក្នុងលក្ខណៈជាបុគ្គល ជាក្រុម ឬជាអង្គភាពក្តី ព្រមជាមួយគ្នានេះ សូមយោធិនទាំងអស់ ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនឱ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង