**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយប្រតិភូនាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈឡាវ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយគណៈប្រតិភូ នាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងភាគីឡាវ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស៊ុមលិត ដាវហ៊ុងស៊ុលិ នាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្ស អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូ នាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ទន្ទឹមនោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ក៏បានលើកឡើងអំពីស្ថានភាពទូទៅ ក៏ដូចជាការងារពាក់ព័ន្ធមួយចំនួនរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីចែករំលែក និងធ្វើការផ្លាស់ប្តូរយោបល់គ្នា។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស៊ុមលិត ដាវហ៊ុងស៊ុលិ នាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ដ៏កក់ក្ដៅ និងប្រកបដោយភាពស្និទ្ធស្នាលនាឱកាសនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ក៏បានមានប្រសាសន៍ថា គណៈប្រតិភូនៃនាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈឡាវ អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីជួបសម្តែងការសួរសុខទុក្ខ និងពង្រឹងកិច្ចសហប្រតិបត្តិការនានាជាមួយគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។

បន្តទៀត ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានលើកឡើងថា ឡាវមានកេរ្តិ៍ដំណែលនៃកិច្ចសហប្រតិបត្តិការជាប្រទេសភូមិផងរបងនឹងគ្នា មានព្រំដែនជាប់គា្នទាំងព្រំដែនគោក និងព្រំដែនទឹក ជាប្រទេសបងប្អូន មានទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ស្រដៀងគ្នា ប្រជាជននៃប្រទេសទាំងពីរមានការចេញចូលរាប់រកគ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមកតាំងពីយូរលង់មកហើយមិនថាអំឡុងពេលនៃការបង្រួបបង្រួមប្រទេសជាតិ ការដណ្ដើមឯករាជ្យពីពួកឈ្លានពានបរទេស ក៏ដូចជាអំឡុងពេលនៃការអភិវឌ្ឍប្រទេសនាពេលបច្ចុបុ្បន្ន។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី បន្តថា កេរ្តិ៍ដំណែលនៃសាមគ្គីភាពទាំងអស់ខាងលើនេះហើយ ដែលជាកក្ដាធ្វើឱ្យចំណងទំនាក់ទំនងមិត្តភាព រវាងប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ គ្មានអ្វីអាចមកកាត់ផ្ដាច់ទំនាក់ទំនងនេះបានឡើយ។

ស្របពេលជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានគូសបញ្ជាក់ថា អនុវត្តតាមសេចក្ដីថ្លែងការរួមរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ និងកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពូជាប្រចាំឆ្នាំ២០២៣ ទើបថ្ងៃនេះយើងបានរួមគ្នាពិភាក្សាផ្លាស់ប្ដូរបទពិសោធការងារជំនាញ ដើម្បីពង្រឹង និងពង្រីកដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមានស្ថិរភាពយូរអង្វែង រវាងនាយកដ្ឋាននគរបាលពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈឡាវ និងអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ដើម្បីសហការជួយគ្នាទៅវិញទៅមក រួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងបញ្ហាអវិជ្ជមានផ្សេងៗដែលកើតឡើងនៅក្នុងប្រទេសទាំងពីរតាមផ្លូវច្បាប់ និងតាមបទបញ្ញត្តិដែលប្រទេសទាំងពីរបានឯកភាពគ្នា។

បន្ថែមពីនោះទៀត ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស៊ុមលិត ដាវហ៊ុងស៊ុលិ នាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានធ្វើសេចក្តីរាយការសង្ខេបស្តីពីស្ថានភាពទូទៅនៃការគ្រប់គ្រង ការចាត់ចែង និងបទពិសោធន៍ការងារទូទៅរបស់នាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនគណៈប្រតិភូនៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
ជាថ្មីម្តងទៀត ក្រោយពីបានស្តាប់ការលើកឡើង ក៏ដូចជាចែករំលែកបទពិសោធន៍ការងារពីភាគីឡាវ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូឡាវដែលបានចែករំលែកបទពិសោធន៍ដល់កម្ពុជា។ ទន្ទឹមនោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ក៏បានចែករំលែកនូវបទពិសោធន៍ការងារពាក់ព័ន្ធនានាដែលជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ជូនទៅគណៈប្រតិភូឡា ដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកប្រកបដោយភាពស្និតស្នាល។ បន្ទាប់មក ក្រោយពីបានបញ្ចប់កិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមករួច ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងចំណង់នៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង