**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)**គណបក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាង​ច្បាប់​នៃ​ការ​ស៊ើប​អង្កេត​ពិសេស​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol**ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី**ឆ្នាំ២០២៤ ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣៥,៥៤លាននាក់**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ឯកឧត្តម ប៊ុន ហុន ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព នៃសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារ ទទួលបន្ទុកសរសេររបាយការណ៍ ស្ដីពីសិទ្ធិមនុស្សពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ នាថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារនៃសេចក្ដីសម្រេចលេខ៥៣៩២សរស ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពីការបង្កើតក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ទីប្រឹក្សា អនុប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរង អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃមួយចំនួន ដែលជាអនុប្រធាន និងសមាជិក-សមាជិកាផងដែរ។

ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារ បានមានប្រសាសន៍ថា ការងារសិទ្ធិមនុស្សគឺជាការងារសម្រាប់ជាតិទាំងមូល ដែលតម្រូវឲ្យមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជួយដល់កិច្ចការងារនេះ។ ក្នុងន័យនេះ សម្រាប់ក្រុមការងារក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនេះ ត្រូវប្ដេជ្ញាចិត្តរួមគ្នាប្រមូលព័ត៌មានពាក់ព័ន្ធពីអង្គភាពរៀងៗខ្លួន និងមានការឯកភាពគ្នាលើព័ត៌មានដែលប្រមូលបាន ដើម្បីឆ្លើយតបទៅកាន់គណៈកម្មាធិការសិទ្ធមនុស្ស ក្រសួង ស្ថាប័ននានា ឱ្យបានទាន់ពេលវេលា និងធានាអំពីវឌ្ឍនភាពនៃការគោរពសិទ្ធិមនុស្សរបស់កម្ពុជា។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការងារឆ្លើយតបក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនេះ គឺទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់រួមគ្នាទទួលខុសត្រូវ និងមានការឯកភាពគ្នា ពោលគឺធ្វើយ៉ាងណាឲ្យការផ្តល់ព័ត៌មាននោះលក្ខណៈគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។

បន្ថែមពីនេះ កិច្ចប្រជុំនាថ្ងៃនេះក៏មានការពិភាក្សាទៅលើរបៀបរបបការងារផងដែរ ដោយឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានស្នើសុំឱ្យអង្គភាពពាក់ព័ន្ធមានការយោគយល់ទៅលើការចរាចរឯកសារតាមលក្ខណៈឌីជីថល​ ដែលអាចសម្រួលដល់ការផ្ដល់ធាតុចូល​ ឆ្លើយតប និងអនុវត្តការងារបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង