**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន

ឯកឧត្តម ស្វាយ សំអ៊ាង៖ ទោះបីជាស្ថេរភាព សន្តិភាព រឹងមាំយ៉ាងណាក៏ដោយ ប៉ុន្តែសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតែជាបញ្ហាត្រូវយកចិត្តទុកដាក់ ពិសេសសុខមាលភាព របស់ពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ទោះបីជាស្ថេរភាព សន្តិភាព រឹងមាំយ៉ាងណាក៏ដោយ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ជាពិសេសសុខមាលភាព របស់ប្រជាពលរដ្ឋ ដោយផ្តល់សេវាចាំបាច់នានា ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ផ្អែកតាមស្មារតី ក៏ដូចជាគោលការណ៍ណែនាំ ជាពិសេសផ្អែកតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត ក៏បានយកចិត្តទុកដាក់ជំរុញការអនុវត្ត ជាពិសេសគឺការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ដែលជាគន្លឹះនៅក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដែលស៊ីជម្រៅស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ នៅក្នុងដំណាក់កាលរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិកន្លងមក និងបានកំណត់នៅក្នុងដំណាក់កាលបច្ចុប្បន្ន នីតិកាលទី៧ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា «ទោះបីជាស្ថេរភាព សន្តិភាព រឹងមាំយ៉ាងណាក៏ដោយ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ជាពិសេសសុខមាលភាព របស់ប្រជាពលរដ្ឋ ដោយផ្តល់សេវាចាំបាច់នានា ដែលនៅតែជាកិច្ចការត្រូវយកចិត្តទុកដាក់ ដើម្បីធានាបានដល់ប្រជាជនគ្រប់រូប នៅក្នុងសង្គមមានសុវត្ថិភាពល្អប្រសើរ មានជីវភាពរុងរឿង ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា នៅគ្រប់ទីកន្លែង» ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា តបតាមស្ថានភាពបច្ចុប្បន្ន និងការគាគរឲ្យមានការចូលរួមកាន់តែច្រើនថែមទៀត ដែលរាជរដ្ឋាភិបាល បានសម្រេចកែលម្អនូវលក្ខណៈសម្បត្តិ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងការលើកកម្រិតគោលនយោបាយនេះ ដែលជាអានុភាពរបស់រាជរដ្ឋាភិបាល ដែលមានបំណង និងសំណូមពរ ដែលខេត្តស្ទឹងត្រែង បានអនុវត្តកន្លងមក គឺត្រូវបន្តពង្រឹងសន្តិសុខ សុខភាពប្រជាពលរដ្ឋ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតក្នុងគ្រប់កាលៈទេសៈ ព្រមទាំងការលើកទឹកចិត្តឲ្យមានការដោះស្រាយដល់មូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កអនុគ្រោះដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ឆ្លើយតបទៅនឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ តាមរយៈការជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបានពង្រឹងតួនាទីភារកិច្ចរបស់គណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់។

ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់បន្ថែមថា ស្ថានភាពខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ រដ្ឋបាលខេត្ត ក៏រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ បានល្អប្រសើរក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា ជាពិសេសការទប់ស្កាត់ក្នុងការធ្វើចរាចរគ្រឿងញៀនខុសច្បាប់ និងរក្សាបាននូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងនៃអាជ្ញាធរឡាវ។

អញ្ជើញជាអធិបតីក្នុងពិធីនោះដែរ ឯកឧត្តម ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ជូនដើម្បីអនុវត្តធ្វើឲ្យប្រជាពលរដ្ឋលោកមានជំនឿលើរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ប្រសិនបើប្រជាពលរដ្ឋមានជំនឿយើងទាំងអស់គ្នា និងសម្រេចជោគជ័យទាំងអស់គ្នា។ ដូច្នេះបានជាក្រសួងមហាផ្ទៃ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីតាមដានក្នុងការជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា គោលនយោបាយនេះ មិនមែនទើបតែមាននៅក្នុងអាណត្តិទី៧ទេ គឺមានជាយូរឆ្នាំណាស់មកហើយ គ្រាន់តែថារាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមការងារមួយទៀត ដើម្បីជំរុញការអនុវត្តបន្ថែមទៀត។

ឯកឧត្តម ទូច ណារ៉ុថ មានជំនឿថាក្នុងខេត្តស្ទឹងត្រែង ដូចដែលឯកឧត្តមអភិបាលខេត្ត បានលើកឡើង មិនមានអ្វីជាបញ្ហានោះទេ។ ប៉ុន្តែខេត្តស្ទឹងត្រែង មានការព្រួយបារម្ភតែបញ្ហាគ្រឿងញៀន ដូច្នេះបានជាយើងចង់ឲ្យខេត្តស្ទឹងត្រែង ចំពោះបញ្ហាគ្រឿងញៀននេះ ក្លាយជាកន្លែងឆ្លងកាត់បានហើយ ចៀសមិនរួចទេចំពោះបញ្ហានេះ ក៏ប៉ុន្តែសូមកុំឲ្យទៅជាកន្លែងផលិត និងជួញដូរទៅបានហើយ ៕

អត្ថបទដែលជាប់ទាក់ទង