ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីប្រព័ន្ធឆ្លើយតបបន្ទាន់ (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រ នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីប្រព័ន្ធឆ្លើយតបបន្ទាន់ (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍មកបិទបានចំនួន ៥ទីតាំង នៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងចំនួន ៥ទីតាំងបន្ថែមទៀតនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដិន នៃនាយកដ្ឋានច្រកទ្វារទី២។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក ដល់បងប្អូនមន្រ្តីនគរបាលអន្តោប្រវេសន៍។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក បានណែនាំលើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ ៕