គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាង ឯកឧត្តម កែវ រ៉េមី និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា (គ.ស.ម.ក) បានទទួលជួបលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅសាលប្រជុំ គ.ស.ម.ក។
កិច្ចជំនួបនេះ មានគោលបំណង ពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុង ប្រទេសកម្ពុជា៕