**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ

ទេសរដ្ឋមន្រ្តី លី ធុជ៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាង២ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្រុកពួកអស់មីន នៅសាលាស្រុកពួក។ ដោយមានការចូលរួមពីឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ តំណាងស្ថានទូតអង់គ្លេស អាមេរិក អៀរឡង់ កាណាដា ស្វីស និងតំណាងក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាខេត្ត ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងជនពិការដោយសារមីន។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកពួក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ និងផ្តល់លទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីន។

ការប្រកាសស្រុកពួកអស់មីនថ្ងៃនេះ គឺអង្គការ HALO Trust បានធ្វើការបោសសម្អាត និងទទួលការគាំទ្រពីគម្រោងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ដោយមានការចូលរួមថវិកាពីប្រទេសស្វីស អាល្លឺម៉ង់ ចក្រភពអង់គ្លេស អាមេរិក អៀរឡង់ និងHDR&D។ ក្នុងនោះ អង្គការ HALO Trust បានបញ្ចប់ ការងារបោសសម្អាតមីនក្នុងស្រុកពួក ក្នុងផ្ទៃដី ៣.៥១២.៦៤៨ម៉ែត្រក្រឡា លើផ្ទៃដីសរុប ៧.១៤៥.១៦១ម៉ែត្រក្រឡា ដែលបានចូលរួមបោសសម្អាតដោយប្រតិបត្តិករផ្សេងទៀត។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២.៧៩៥គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលនូវមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ប្រមាណ ៤លានគ្រាប់ ព្រមទាំងបានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១១លាននាក់។

ជាមួយគ្នានោះ រាជធានី ខេត្តចំនួន ១៤បានប្រកាសអស់មីន រួមមាន៖ ខេត្តស្ទឹងត្រែង, កែប, ព្រៃវែង, ព្រះសីហនុ, រាជធានីភ្នំពេញ, កណ្តាល, តាកែវ, កំពត, ស្វាយរៀង, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ និងមណ្ឌលគិរី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ។ ដោយឡែកសម្រាប់ខេត្តសៀមរាបក្នុងឆ្នាំ២០២៣ មានស្រុកចំនួន ២ គឺក្រុងសៀមរាប និងស្រុកក្រឡាញ់ បានប្រកាសអស់មីនកាលពីខែមករា និងស្រុកពួក ប្រកាសនៅថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង