**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ឯកឧត្តម គួច ចំរើន អញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍» ដោយមានការចូលរួមពីប្រធានអនុសាខាទាំង៥ក្រុង ស្រុកលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាក្រុង ស្រុកសរុបចំនួន ២៦៧នាក់ ស្រី ១១២នាក់ និងសប្បុរសជន។

សូមបញ្ជាក់ថា អ្នកស្ម័គ្រចិត្តរបស់អនុសាខាកាកបាទក្រហមកម្ពុជាមកពីក្រុង ស្រុកទាំង៥ ក្នុងនោះ អនុសាខាក្រុងព្រះសីហនុ មានអ្នកស្ម័គ្រចិត្ត ចំនួន ៤១នាក់ អនុសាខាស្រុកព្រៃនប់ ចំនួន ១៣៣នាក់ អនុសាខាស្រុកស្ទឹងហាវចំនួន ៣១នាក់ អនុសាខាស្រុកកំពង់សីលាចំនួន ៤១នាក់ និងអនុសាខាក្រុងកោះរ៉ុងចំនួន ២១នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍»។ ទិវាអ្នកស្ម័គ្រចិត្តដ៏មានសារៈសំខាន់នេះ មានគោលបំណងសម្តែងនូវការទទួលស្គាល់នូវស្នាដៃ និងផ្តល់នូវគុណតម្លៃចំពោះការលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខនៅតាមមូលដ្ឋាននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដែលកំពុងរួមកម្លាំងសាមគ្គីជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងមមាញឹកក្នុងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុមនុស្សជាតិ សុខុមាលភាពសង្គម និងការអភិវឌ្ឍរីកចំរើនក្នុងសុខសន្តិភាពរបស់ភពផែនដីរបស់យើងនេះ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តថា កាលពីចុងឆ្នាំ២០២២ មានឃុំចំនួន៣ នៅតាមដងផ្លូវជាតិលេខ៣ មានដូចជា ឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ ក្នុងស្រុកព្រៃនប់ រងផលប៉ះពាល់ដោយខ្សល់កន្ទ្រាក់ ទន្ទឹមនោះបងប្អូនអ្នកស្ម័គ្រចិត្តរបស់យើងបានខិតខំនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាពិសេសការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពល រដ្ឋ ទោះបីក្នុងស្ថានភាពមានហានិភ័យយ៉ាងណាក៏ដោយ ក៏បងប្អូនរបស់យើងបានតស៊ូចុះទៅពិនិត្យស្ថានភាព និងចុះស្រង់ស្ថិតិជនរងគ្រោះ នឹងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យអ្នកណាម្នាក់នៅឯកោនោះឡើយ ហើយការជួបជុំគ្នាពេលនេះ គឺជាការលើកទឹកចិត្ត និងកោតសរសើរ ដល់អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលបានជួបជុំរៀបចំចែកអំណោយសម្រាប់អ្នកស្ម័គ្រចិត្តរបស់យើង ដោយសារកន្លងមកយើងចែកជូនតែជនរងគ្រោះដោយគ្រោះធម្មជាតិ ប្រជាជនក្រីក្រ ទុរគតជន ស្ត្រីមានកូនច្រើន កុមារកំព្រា។ សូមអ្នកស្ម័គ្រចិត្តត្រូវពិនិត្យនៅក្នុងមូលដ្ឋានរបស់យើងថាតើមានមនុស្សចាស់អាយុ ១០០ឆ្នាំ មានប៉ុន្មានអ្នកជាទុរគតជន ដើម្បីសាខាជួយគាំទ្រដល់ពួកគាត់ក្នុងការទំនុកបំរុងជាស្បៀងអាហារ ក្នុងក្របខណ្ឌដំបូលសន្តិភាពលើការងារមនុស្សធម៌ ទន្ទឹមនោះយើងត្រូវអនុវត្តនូវកម្មវិធីអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមទិសស្លោកសកម្មភាពនៅមូលដ្ឋានសម្រេចបានគោលដៅសកល រួមជាមួយការផ្សព្វផ្សាយភ្ជាប់ទៅនឹងការចូលរួមសម្រេចគោលនយោបាយជាអាទិភាពរបស់យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការពង្រឹងតួនាទីស្នូលរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យចូលរួមយ៉ាងពេញលេញក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ការលើកកម្ពស់សុខភាពសាធារណៈ ការលើកកម្ពស់បរិស្ថានបៃតងស្អាត ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយបរិយាបន្ន។ សង្ឈឹមថា អ្នកស្ម័គ្រចិត្តរបស់យើងរួមគ្នាបន្តធ្វើកិច្ចការនៅឆ្នាំខាងមុខបន្តទៀតឱ្យបានកាន់តែល្អប្រសើរ។

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនអ្នកស្ម័គ្រចិត្តមកពីក្រុង ស្រុកទាំង៥ ចំនួន ២៦៧នាក់ ក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ត្រីខ ១យួរ, កន្ទេល ១, ឃីត ១កញ្ចប់ (ភួយ១ មុង១ ក្រម៉ា១ សារ៉ុង១) និងថវិកា ១០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង