**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

នាយឧត្តមសេនីយ៍ ទៀ សីហា ប្តេជ្ញាចិត្ត៣ចំណុច ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ លើកទី៧ នៅសាធារណរដ្ឋហ្គាណា។ នេះជាលើកដំបូងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងទៅកាន់អង្គប្រជុំជាភាសាបារាំង ដោយបង្ហាញពីការគាំទ្រចំពោះប្រធានបទ ស្តីពីការការពារជនស៊ីវិលតាមរយៈធ្វើការពិភាក្សា និងការចូលរួមពីគ្រប់កងកម្លាំង យោធា ស៊ីវិល និងនគរបាល រួមទាំងផ្តល់នូវវិធីសាស្រ្តក្នុងការការពារខ្លួន បង្កើតបរិយាកាសសុវត្ថិភាព ក្នុងតំបន់ដែលកម្លាំងរក្សាសន្តិភាពទទួលខុសត្រូវ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងក្នុងកិច្ចប្រជុំដូច្នេះថា យុទ្ធសាស្រ្តក្នុងការប្រាស្រ័យទាក់ទង គឺជាបុរេសកម្ម និងជាយន្តការដ៏មានសារៈសំខាន់ក្នុងការការពារ ការសម្របសម្រួល និងជាដំណោះស្រាយនៃជម្លោះផងដែរ។ ទន្ទឹមនឹងនេះ សមត្ថភាពស្រ្តីក្នុងឯកសណ្ឋាន ក៏បាននឹងកំពុងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស្ថេរភាព ក្នុងតំបន់បេសកកម្ម។ ម្យ៉ាងវិញទៀត ការផ្តល់សេវាថែទាំសុខុមាលភាពផ្លូវចិត្ត គឺជាកក្តាចាំបាច់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវឱ្យបានពេញលេញដល់គ្រប់កម្លាំងរក្សាសន្តិភាពផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ការវិវត្តន៍នៃស្ថានការណ៍សន្តិសុខក្នុងគ្រប់តំបន់បេសកកម្ម ទាមទារឱ្យកម្លាំងរក្សាសន្តិភាពទាំងមូល ទាំងកម្លាំងត្រៀមបម្រុង ទាំងកម្លាំងកំពុងបំពេញបេសកកម្ម ធ្វើនវានុវត្តន៍ជាប្រចាំ ដើម្បីឆ្លើយតបទាន់ពេល និងចំគោលដៅនៃបញ្ហាចាក់ស្រេះនៅតាមតំបន់បេសកកម្មប្រកបដោយបរិយាប័ន្ន។

ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាម កម្ពុជាមិនរាថយឡើយ ជាតឹកតាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ដោយបានលើកឡើងថា “កម្ពុជាបន្តបរិច្ចាគដល់ស្ថេរភាព សន្តិសុខ សន្តិភាពពិភពលោក ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ”។ ទោះក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាផ្តល់តម្លៃខ្ពស់សន្តិភាព និងមិនគាំទ្រសង្រ្គាមឡើយ។

ដើម្បីបន្តចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងនៃកំណែទម្រង់ប្រតិបត្តិការសន្តិភាព ឯកត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បន្តប្តេជ្ញា ពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ តាមរយៈការហ្វឹកហ្វឺនមុនចល័ត តាមការកែទម្រង់ថ្មីរបស់អង្គការសហប្រជាជាតិ ដោយផ្តោតសំខាន់លើការការពារជនស៊ីវិល ការទប់ស្កាត់អំពើហឹង្សា និងការជួញដូរផ្លូវភេទ។ ចំណុចទី២ បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់បំពេញបេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព ជាពិសេស ការព្រួតដៃគ្នាជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំង ដោយធ្វើការចែករំលែកបទពិសោធន៍ទាំងក្នុងប្រទេស និងគ្រប់តំបន់បេសកកម្ម។
រីឯចំណុចចុងក្រោយ គឺបន្តបង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន ២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងកង នៅទីបញ្ជាការ ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

ជាមួយគ្នានោះ ដើម្បីឆ្លុះបញ្ចាំងអំពីការរួមចំណែកដ៏សកម្មរបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រកាសបន្តការប្តេជ្ញាចិត្តដាក់កម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេច UNPCRS រួមមាន ១កងអនុសេនាធំវិស្វកម្មពហុជំនាញ ១កងរាជអាវុធហត្ថ ១កងកម្ទេចគ្រឿងផ្ទុះ/បោសសំអាតមីន និង១កងស្ពានបណ្តែតទឹកនិងលើគោក ៕

អត្ថបទដែលជាប់ទាក់ទង