សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co.Ltd
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថៃ្ងព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានជួបជាមួយ លោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co.Ltd ដែលជា ក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕