**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ករណីឃាតកម្ម វាយសំពងក្បាលសម្លាប់យ៉ាងព្រៃផ្សៃ នៅស្រុកពារាំង ត្រូវនគរបាលខេត្តព្រៃវែង ស្រាវជ្រាវបំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ភ្នំពេញ៖ ក្រោយពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងនគរបាលស្រុកពារាំងនិងស្រុកស៊ីធរកណ្ដាល ឈានទៅដល់កំណត់បាននូវមុខសញ្ញាជនសង្ស័យក្នុងករណីឃាតកម្មនៅស្រុកពារាំងខេត្តព្រៃវែង ដែលជនសង្ស័យបានធ្វើសកម្មភាពនៅវេលាម៉ោង២ និង០០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចវាលស្រែមួយកន្លែងស្ថិតនៅខាងលិចភូមិ សាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង រហូតដល់ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៣ ទើបកម្លាំងជំនាញព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងឃាត់ខ្លួនបាននូវមុខសញ្ញាជនសង្ស័យចំនួន១នាក់រួមនិងបក្សពួកចំនូន៥នាក់ផ្សេងទៀត។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ចឹក រី ភេទប្រុសរស់នៅភូមិ ព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង(ជាជនដៃដល់) ២-ឈ្មោះ ណុល ណាត (ហៅញ៉េប) ភេទប្រុស ៣- ឈ្មោះ ចឹក រ៉េត ភេទប្រុស៤-ឈ្មោះ ហ៊ន ឡាយ ភេទប្រុស ៥-ឈ្មោះ អួន សាង ភេទប្រុស និង ៦- ឈ្មោះ អ៊ន់ ហេម ភេទស្រី (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) អ្នកទាំង៦ នាក់ខាងលើ មានទីលំនៅភូមិ ព្រៃព្រហ្ម ឃុំ ពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត្រ ដោយឈ្មោះ ចឹក រី មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើបានទៅមើលអន្លង់(ដាក់ត្រី) ចម្ងាយប្រហែល ៣០០ម៉ែត្រត្រង់ចំណុចវាលស្រែមួយកន្លែង ស្ថិតនៅប៉ែកខាងលិច ភូមិសាមគ្គី ឃុំ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ជនសង្ស័យឈ្មោះចឹក រី បានធ្វើសកម្មភាពដោយយកចបជីក មកវាយទៅលើជនរងគ្រោះឈ្មោះ ឡុច អ៊ាង ភេទ ប្រុស អាយុ ៥០ ឆ្នាំរស់នៅភូមិ-ឃុំ ជាមួយគ្នាបណ្ដាលឱ្យជនរងគ្រោះរងរបួសចំនួន៥កន្លែងហើយបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅលើវាលស្រែត្រង់ចំណុចកើតហេតុខាងលើតែម្ដង។

រហូតដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត​ សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកពារាំងនិងកម្លាំងនគរបាលស្រុក ស៊ីធរកណ្ដាលបានស្រាវជ្រាវស៊ើបអង្កេតរកមុខសញ្ញាដែលធ្វើសកម្មភាពក្នុងករណីឃាតកម្មនេះនឹងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៦ នាក់ស្រី១នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីសាកសួរ ពេលនោះជនសង្ស័យទាំង ៦ នាក់មិនបានសហការសារភាពប្រាប់សមត្ថកិច្ចទេ លុះដល់ថ្ងៃទី០២ខែឆ្នាំដដែលទើបឈ្មោះ ចឹក រី ភេទប្រុសដែលជាជនដៃដល់ បានសារភាពប្រាប់សមត្ថកិច្ចថា៖ ក្រោយពីបានវាយសម្លាប់លើជនរងគ្រោះរួចមក ខ្លួនក៏បានទៅហៅឈ្មោះណុល ណាត ចឹក រ៉េត ហ៊ន ឡាយអួន សាង ឱ្យទៅជួយសែងសាកសពមកដាក់ក្នុងស្រែលើជញ្ជាំ្រងដែលមានទឹកដក់ជាប់នឹងភ្លឺស្រែចម្ងាយ ២០០ម៉ែត្រពីកន្លែងកើតហេតុ ជនសង្ស័យបាននិយាយថាជនរងគ្រោះឈ្មោះឡុច អ៊ាងនោះត្រូវជាពូបង្កើតរបស់ខ្លួន។

ក្រោយពីបានស្តាប់ចម្លើយសារភាពលម្អិតរបស់ជនសង្ស័យរួចមកមូលហេតុដែលឈ្មោះចឹក រី វា.យ.ស.ម្លា.ប់.ជនរងគ្រោះឈ្មោះឡុច អ៊ាង នោះគឺដោយសារតែមានគំនុំទំនាស់ក្នុងគ្រួសារជាមួយគ្នាអស់រយៈពេល១៥ ឆ្នាំកន្លងមកហើយដោយឈ្មោះ ឡុច អ៊ាងខឹងនិងឈ្មោះចឹក រី ថាបានយកប្រពន្ធរបស់ខ្លួន ហើយរាល់ពេលផឹកស៊ីស្រវឹងម្ដងៗឈ្មោះឡុច អ៊ាង តែងតែស្រែកជេរដៀមដាមឈ្មោះចឹក រី រហូតហើយឈ្មោះចឹក រី ក៏បានខឹងគុំឈ្មោះ ឡុច អ៊ាងត្រលប់ទៅវិញ ទើបនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះ ចឹក រី បានរៀបគម្រោងការតាមដានឈ្មោះឡុច អ៊ាងចាប់ពីម៉ោង ១៨:០០ នាទីយប់រហូតដល់ម៉ោង ២៣:០០នាទី ដឹងថាឈ្មោះ ឡុច អ៊ាងកាន់សម្ភារៈឆ្លុះត្រីដើរទៅខាងត្បូងភូមិ ព្រៃព្រហ្ម ខ្លួនក៏ត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោងប្រហែល១ រំលងអធ្រាតថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២៣ ក៏បានយកចបជីកដែលទុកនៅក្រោមផ្ទះប្រវែងប្រហែល១ម៉ែត្រដើររកឈ្មោះឡុច អ៊ាង ឃើញនៅកំពុងដើរឆ្លុះត្រីត្រង់ចំណុចជាប់ភ្លឺស្រែមានជញ្រ្ជាំងខាងត្បូងភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែងរួចក៏វាយសម្លាប់ឈ្មោះឡុច អ៊ាង តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ខាងលើត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងបំពេញនីតិវិធី​ បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង​ដើម្បីចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង