សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកមេធាវី សំ សុគង់ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកមេធាវី សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈបណ្ដាញតេឡេក្រាម ផ្លូវការ នៅល្ងាចថ្ងៃទី៧ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកមេធាវី សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោកមេធាវី សំ សុគង់ សូមជួបតែ សេចក្តីសុខសេចក្តីចម្រើន»៕