ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
កិច្ចប្រជុំពិភាក្សានេះ បានផ្តោតលើរបៀបវារៈចំនួន៥ ដូចខាងក្រោម៖
១-ទិសដៅអាទិភាពនៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា
២-ការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសន្ធានកម្ម ព្រមទាំងយន្តការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៣-គម្រោងទស្សនកិច្ចសិក្សា និងកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍លើវិស័យសន្ធានកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ
៤-គម្រោងកុិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ
៥- គម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត ពាក់ព័ន្ធនឹងយន្តការនៃការអនុវត្តរបស់អាជ្ញាធរកណ្តាលនៃប្រទេសទាំងពីរ ៕