**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក**នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹកនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមជម្រាបថា ការចុះពិនិត្យការងារនេះ មានការចូលរួមពីឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល លោកនាយកខុទ្ទកាល័យ និងមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គម្រោងការសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក គឺដើម្បីបញ្ជូននិងពង្វាងទឹកដែលមានបរិមាណច្រើនប្រមាណ ១៣០០ម៉ែត្រគូបក្នុងវិនាទី ដែលតែងយាយីបង្ក ហានិភ័យមកលើរាជធានីភ្នំពេញ និងបណ្តាតំបន់រណប ឱ្យហូរចូលក្នុងអាងបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ឱ្យបានឆាប់ ដែលការពង្វាងទឹកទាំងនេះគឺចាប់ពីតំបន់រលាំងជ្រៃខាងត្បូងក្នុងខេត្តកំពង់ស្ពឺតាមព្រែកខ្សាច់ ព្រែកដូនស្ទឹង ព្រែកពាមសត្ថា តាមអូរទាំងអស់ និងប្រឡាយនាំដីល្បប់នានាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យការងារគម្រោង ១)ប្រឡាយមេរលាំងជ្រៃខាងត្បូង ស្ថិតក្នុងឃុំកាហែង ឃុំរលាំងចក ឃុំរលាំងគ្រើល ឃុំសែងដី ក្នុងស្រុកសំរោងទង សង្កាត់កណ្តោលដុំ សង្កាត់ស្វាយក្រវ៉ាន់ ក្នុងក្រុងច្បារមន ឃុំរកាកោះ ឃុំវាល ឃុំអង្គពពេល ឃុំព្រៃញតិ ឃុំជង្រុក ឃុំស្នំក្រពើ ឃុំមហាឬស្សី ឃុំព្រៃវិហារ ក្នុងស្រុកគងពិសី និងឃុំទួលអំពិល ឃុំនិទាន ឃុំពោធិអង្ក្រង ក្នុងស្រុកបរសេដ្ឋ និង ២)គម្រោងស្តារស្ទឹងតូច ស្ថិតក្នុងឃុំរលាំងចក ឃុំរលាំងគ្រើល ក្នុងស្រុកសំរោងទង និង ឃុំរកាកោះ ឃុំព្រះនិព្វាន ក្នុងស្រុកគងពិសី។

តបតាមការចង្អុលបង្ហាញ និងមានយុទ្ធសាស្រ្តជាក់លាក់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ស្ថាប័នពាក់ព័ន្ធដើម្បីជំរុញ និងដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹង និងទន្លេ តាមរយៈការកំណត់តំបន់ជំនន់លិចទឹកជាប្រចាំ តំបន់លិចទឹកហើយ និងស្រកទៅវិញ តំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ ក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំផែនការអភិវឌ្ឍន៍ធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពទឹកដល់រាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ស្តីពីសមាហរណកម្មផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀងនិងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញបានសម្រេច ឱ្យក្រសួងធនធានទឹក និងឧតុនិយមធ្វើការដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅចូលទៅក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញទទួលបន្ទុកកិច្ចការដោះទឹកចេញពីផ្ទៃក្នុងរាជធានីភ្នំពេញតាមប្រព័ន្ធលូនានា និងប្រព័ន្ធបង្ហូរទឹកចូលទៅក្នុងបណ្តាអាងទន្លេដោយឆ្លងកាត់ប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង