**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យដីសម្បទាន នៅភូមិតាសួស ស្រុករមាសហែក


ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ចើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងការចុះត្រួតពិនិត្យដីនេះផងដែរ ក៏មានការអញ្ចើញចូលរួមពី:លោក ម៉ិញ ស៊ីចាយប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក ហម ហឿន អភិបាលរងស្រុករមាសហែក លោកស្រី មេឃុំតាសួស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងការចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួស ឃុំត្រស់ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថារាល់ការសំណើដោះស្រាយដីធ្លីរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ គឺ ថ្នាក់ស្រុក ថ្នាក់ខេត្ត តែងតែចុះត្រួតពិនិត្យ និងព្យាយាមរកដំណោះស្រាយដោះជូនបងប្អូនទោះក្នុងកាល:ទេស:ណាក៏ដោយ។ គ្រប់សំណើរទាំងអស់ ជាពិសេសដែលពាក់ព័ន្ធនឹងដីធ្លី សូមពុកម៉ែបងប្អូន កុំធ្វើការរំលងថ្នាក់ឃុំ ថ្នាក់ស្រុកព្រោះថ្នាក់ឃុំ ថ្នាក់ស្រុកនេះហើយគឺជា អ្នកដែលរស់នៅជាប់ជាមួយពុកម៉ែបងប្អូនទាំងភាពស្រណុកសុខស្រួលទាំងភាពលំបាក គឺគាត់តែងតែចូលរួមយ៉ាងសកម្មជានិច្ចជាមួយបងប្អូន។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា ចំពោះឯកឧត្តមអភិបាលខេត្ត លោកបានយកចិត្តទុកដាក់ចំពោះរឿងនេះណាស់ គឺបានដាក់ជាវិធានការជូនបងប្អូនដែលបានដាក់សំណើរឱ្យបានទាន់ពេលវេលា។

ជាលទ្ធផល ក្នុងការចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួសនេះ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត នឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីដោះជូនបងប្អូនទោះជាលទ្ធផលចេញមកយ៉ាងណាក៏ដោយ ក៏ក្រុមការងារខិតខំប្រឹងប្រែងដើម្បីបងប្អូនប្រជាពលរដ្ឋ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង