ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោកសិង្ហបុរី ទស្សនកិច្ចនៅ មជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
ភ្នំពេញ៖ ប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានបំពេញទស្សនកិច្ចនៅ មជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
នៅក្នុងឱកាសនោះ ប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ មួង វុទ្ធា នាយសេនាធិការរងកងទ័ពជើងគោក នាយកមជ្ឍមណ្ឌលហ្វឹកហ្វឺន និងនាយករង នាយទាហានជាច្រើនរូបទៀត ។
សូមបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) មានរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងយល់រវាងគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន និយាយជារួម និងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី និយាយដោយឡែក ស្របតាមគោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នារវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន លើកទី២៤ (24th ACAMM) នៅហួរហ៊ីន ព្រះរាជាណាចក្រថៃ ហើយគឺជាការផ្លាស់ប្តូរលើកទី១ រវាងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរីផងដែរ ។