គយបំភ្លឺជុំវិញករណីសាច់បង្កកចម្រុះប្រមាណ ៣៧០តោន ដែលស្តុកនៅឃ្លាំងត្រជាក់មួយកន្លែង នៅខណ្ឌសែនសុខ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចេញសេចក្តីបំភ្លឺជុំវិញករណីរកឃើញសាច់បង្កកចម្រុះប្រមាណ ៣៧០តោន និងត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា ជាសាច់ដែលនាំចូលគ្មានច្បាប់។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា ការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពីព័ត៌មានមិនពិតបែបនេះ៕