**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥**ពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី! កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីពីរ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជឿថា គម្រោង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» នឹងអាចបង្កើតឥទ្ធិពលរលក លាតសន្ធឹងហួសពីសាលារៀន ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរ**កូនខ្លាឃ្មុំតូចមួយក្បាល ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ប្រអប់ជើងចោល ដោយសាររងរបួសពីការជាប់អន្ទាក់ខ្លាំងពេក**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ មានតែមួយគត់លើផែនដី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរ រីឯប្រជាជនជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និង ការពារ ។

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទើ្បងថា កន្លងមក មានសំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើរាជរាដ្ឋាភិបាលជ្រើសរើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់ត្រូវធ្វើការជ្រើសរើសយកមួយណានោះទេ គឺយកទាំងពីរ ព្រោះថា៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង ។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និង​ ការពារផលប្រយោជន៍​ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ, គ្រប់និន្នាការនយោបាយ, និងជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរ ។ បើមិនមានប្រជាជន គឺមិនមានប្រជាជាតិដ៏ឧត្តុង្គឧត្តមភរបស់យើងនោះទេ ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ សម្តេធិបតី បានធ្វើការអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ចំពោះការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សាអភិរក្សប្រាសាទបុរាណដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តាមគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវសេវាសាធារណៈគ្រប់គ្រាន់ និង កម្មសិទ្ធិដីធ្លីស្របច្បាប់ ព្រមទាំងទទួលបាននូវជីវភាពដ៏ប្រសើរសម្រាប់ក្រុមគ្រួសារ ។ ទន្ទឹមនេះ សម្តេច ក៏​បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់នៃក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការលះបង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង បានសមស្របសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនៅតំបន់ទាំងពីរនេះ ។

លើសពីនេះ សម្តេចមហាបវរធិបតី ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយក​ទៅបន្តអនុវត្ត មានដូចជា៖ (១) បន្តសហការឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសង្គម​ចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ឱ្យក្លាយជា «បុរីជនបទ» គំរូសម្រាប់ការរៀបចំភូមិឋាន ដែលផ្តោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកម្ពស់ជីវភាពឱ្យបានសមរម្យ បរិស្ថានរស់នៅស្អាត និងសេវាសាធារណៈគ្រប់គ្រាន់។ (២) បន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្តានុពលស្របតាមប្រភេទដី សម្រាប់តភ្ជាប់ជារបៀងសេដ្ឋកិច្ចរវាងទីប្រជុំជន និងជនបទ ។ (៣) ជួយ​ជំរុញការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដែលមានតម្រូវការក្នុងមូលដ្ឋាន​ដល់ប្រជាពលរដ្ឋ ដើម្បីទាញយកផលប្រយោជន៍​ជា​អតិបរមា​ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យ ដែលកំពុងងើបឡើងនៅមូលដ្ឋាន, វិស័យ​ទេសចរណ៍ និង វិស័យ​ពាក់ព័ន្ធដទៃទៀត ។ (៤) បន្តសម្របសម្រួលដល់ប្រជាជន ដែលត្រូវចូលមកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរនេះឱ្យបានឆាប់ និងល្អប្រសើរ ហើយត្រូវការពារឱ្យបានដាច់ខាតនូវការចូលទៅទន្ទ្រានកាន់កាប់ និងតាំងទីលំនៅ ក្នុងតំបន់ឧទ្យានអង្គរ ។សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្នើដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ ។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូបានបញ្ជូនក្រុមការងារជំនាញជាបន្តបន្ទាប់មកកម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបានសម្រេចដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំអនុវត្តគម្រោងជួសជុលប្រាសាទមួយចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យនៅឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវបានស្រោចស្រង់ឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវបានចារឹកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មកដល់ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង