សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តំបន់អភិវឌ្ឍន៍រុនតាឯក មិនត្រឹមតែជាទីតាំងថ្មីសម្រាប់រស់នៅ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ផ្សារ សាលារៀនប៉ុណ្ណោះទេ តែក៏មានផងដែរ ទីកន្លែងពិនិត្យ ព្យាបាលជំងឺទូទៅ ដែលជាការធានាដល់ការថែទាំសុខភាពជូនប្រជាពលរដ្ឋទូទៅ។
ព្រឹកមិញនេះ សម្ដេចធិបតីក៏បានប្រកាសដំឡើងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែកកម្រិត១ ដែលបានពង្រីកវិសាលភាពកាន់តែធំក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅទីនោះឱ្យកាន់តែល្អប្រសើរផងដែរ៕