**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

ទូតជប៉ុន ជឿជាក់ថាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេច ធិបតីហ៊ុន ម៉ាណែត នៅជប៉ុននឹងបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំដែលកសាងរយៈពេល៧០ឆ្នាំ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ឯកឧត្ដម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) បានបង្ហាញតាមរយៈដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន ស្របពេលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន នឹងផ្ដល់ឱកាសដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំនៃការជឿទុកចិត្ត និងមិត្តភាពដែលយើងបានកសាងក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។

ក្នុងឱកាសថ្លែងសន្ទរកថាពិធីជប់លៀងបិទខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកអគ្គរាជទូតជប៉ុនបានបង្ហាញការជឿជាក់យ៉ាងដូច្នេះថា “ចាប់ពីចុងសប្តាហ៍ក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសជប៉ុនក្នុងនាមជានាយករដ្ឋមន្ត្រី ស្របពេលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនលើកនេះ នឹងផ្ដល់ឱកាសដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំនៃការជឿទុកចិត្ត និងមិត្តភាពដែលយើងបានកសាងក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត”។

ឯកឧត្ដមបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើទឹកដីជប៉ុន លើកទី១នេះ វាក៏នឹងជាឱកាសដ៏សំខាន់មួយក្នុងការកំណត់ទិស ដៅដែលទំនាក់ទំនងជប៉ុន-កម្ពុជាគួរប្រកាន់យក ទាក់ទងនឹងការអភិវឌ្ឍបន្ថែមទៀត ក្នុងឱកាស ខួបលើកទី៧០នេះ។

ឯកអគ្គរាជទូតជប៉ុនរូបនេះ បានបញ្ជាក់ថា ប្រទេសជប៉ុនសង្ឃឹមថានឹងធ្វើការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាដៃគូដែលមានការជឿជាក់យ៉ាងមុតមាំ ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការជរុញការអភិវឌ្ឍគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសហគមន៍អន្តរជាតិ។
ថ្លែងនៅចំពោះមុខមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប, លោក អ៊ូអិណូ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមិនអាចសម្រេចបានតាមរយៈអន្តរកម្មរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរតែប៉ុណ្ណោះទេ។ ទំនាក់ទំនងក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងប្រជាជនយ៉ាងទូលំទូលាយផងដែរ។

ឯកឧត្ដម អ៊ូអិណូ អាត់ស៊ូស៊ី បានបញ្ជាក់បន្ថែមថា “ដូច្នេះយើងខ្ញុំចង់ទាញយកប្រយោជន៍ពីសន្ទុះដែលបង្កើតតាមរយៈខួបលើកទី៧០ ដើម្បីពង្រឹងការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មាននៅកម្រិតផ្សេងៗ និងក្នុងវិស័យនានារវាងប្រទេសទាំងពីរ។ យើងខ្ញុំនឹងជំរុញកិច្ចខិតខំប្រឹង ប្រែងដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្ម ការអប់រំ និងទេសចរណ៍ផងដែរ”។

ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន បានបន្ថែមថា ភ្លាមៗបន្ទាប់ទទួលតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ហើយជប៉ុន មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា៖ ឌីជីថលភាវូបនីយកម្ម និងការពង្រឹងការតភ្ជាប់ ដែលមិនត្រឹមតែជះឥទ្ធិពលដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរីកដាលដល់តំបន់ និងសហគមន៍អន្តរជាតិទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង