**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ២៦១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃនេះ

ភ្នំពេញ៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៦១គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ២៤៧គ្រឿង និងរថយន្ត ១៤គ្រឿង។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣,៧៧៥គ្រឿង ក្នុងនោះមានម៉ូតូ ៣,៣៣០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៦៥គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង កែច្នៃ ស្លាកលេខ និងល្មើសភ្លើង-ផ្លាកសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ស្រវឹង ល្មើសភ្លើង-ផ្លាកសញ្ញា និងល្មើសល្បឿនជាដើម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០២នាក់ របួសចំនួន ៣៥នាក់ (របួសធ្ងន់ចំនួន ០៩នាក់)។ រយៈពេល ០៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣៥នាក់ របួស ៩១នាក់ (របួសធ្ងន់ ៥៣នាក់) ៕

អត្ថបទដែលជាប់ទាក់ទង