**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

អភិបាលខេត្តព្រះសីហនុ ជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឲ្យឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ារតួ Santo Darmosumarto ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ ថ្ងៃទី១១ខែធ្នូឆ្នាំ ២០២៣។

ឯកឧត្តម គួច ចំរើន បានស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានជម្រាបជូនពីស្ថានភាពខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ មានកំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្អែកលើសក្តានុពល រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ការដាក់ចេញផែនការមេនេះ ដើម្បីជំរុញពន្លឿនការ អភិវឌ្ឍន៍ និងរៀបចំផែនការមេទោះបីផែនការមេមិនទាន់បានផ្សព្វផ្សាយជាសាធារណ ក៏ប៉ុន្តែអ្នកវិនិយោគគិនមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ក្នុងនោះក៏មានប្រជាជនឥណ្ឌូនេស៊ីមករកស៊ី និងធ្វើការនៅខេត្តព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា ចំពោះអ្នកវិនិយោគដែលគិតគូរពីវិស័យសុខភាពសាធារណ: រដ្ឋបាលខេត្តសូមស្វាគមន៍ចំពោះអ្នកដែលចង់មកធ្វើវិនិយោគលើផ្នែកសុខភាពសាធារណ: ដើម្បីបម្រើដល់វិស័យសុខាភិបាល ដែលមានស្តង់ដារក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងជាតិនិងអន្តរជាតិ។

ឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ារតួ Santo Darmosumarto បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ។ លោកថា ប្រជាជនឥណ្ឌូនេស៊ីមានពី ២០.០០០ ទៅ២៥.០០០នាក់ មានទំនាក់ទំនងរវាងប្រតិបត្តិការឥណ្ឌូនេស៊ី និងកម្ពុជា មាន ៣ចំណុច ១.ទាក់ទងប្រជាជនឥណ្ឌូនេស៊ី នៅតែលើកទឹកចិត្ត ថ្លែងអំណរ គុណក្នុងការជួយគាំពារ សម្របសម្រួលជាមួយស្ថានទូតក្នុងពេលមានបញ្ហាកើតឡើងដោយយថាហេតុ រក្សាទំនាក់ទំនងល្អរវាងប្រជាជន រក្សានូវសុខ ភាពផងដែរ ២.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្រុងព្រះសីហនុជាគោលដៅអ្នកធុរកិច្ចប្រកបមុខរបផ្សេងៗឈានទៅដល់ការបើកមុខរបបោកគក់ ទាក់ ទងបញ្ហាពាណិជ្ជកម្ម ឆ្នាំនេះឥណ្ឌូនេស៊ីបានក្លាយជាដៃគូលេខ៦ នៃទំហំពាណិជ្ជកម្មឈានដល់ពាន់លាន មានការកើនឡើងជាង ១៩ភាគរយ ការនាំចូលទំនិញពីប្រទេសឥណ្ឌូនេស៊ី។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នឹងជួយបន្តការផ្សព្វផ្សាយដល់អ្នកវិនិយោគគិនឥណ្ឌូនេស៊ី មានវិស័យជា ច្រើនដែលសហការគ្នាមានដូចជា វិស័យទេសចរណ៍ និងត្រៀមធ្វើទីលានវាយកូនហ្គោល និងទំនាក់ទំនងការបោះឆ្នោតក្រៅប្រទេសរបស់ប្រទេសឥណ្ឌូនេស៊ី ស្មើសុំទីតាំងចំនួន ៣កន្លែងសម្រាប់ធ្វើការបោះឆ្នោតនៅខែកុម្ភះ ឆ្នាំ២០២៤របស់ប្រទេសឥណ្ឌូនេស៊ីនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ហើយក៏ជាខួបគម្រប់ ៦៥ឆ្នាំទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជា យើងនឹងធ្វើនៅឆ្នាំក្រោយ ។

ជាការឆ្លើយតបលោក អភិបាលខេត្តព្រះសីហនុ សូមគាំទ្រចំពោះការ រៀបចំការបោះឆ្នោតក្រៅប្រទេសរបស់ឥណ្ឌូនេស៊ីនៅខេត្តព្រះសីហនុ មានជនជាតិឥណ្ឌូនេស៊ី និងអ្នកវិនិយោគិន កំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុក្នុងការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចមាន ៤គ្រឹះស្ថាន ១.ហូលីដេ ផាលេស ហូថេល និងការស៊ីណូ ២.សណ្ឋាគារ និងការស៊ីណូ ឡាយអ៉ីនហាត គ្រុប (ខេមបូឌា) ៣.ការស៊ីណូ ហ្គដ អេហ្វ វេលហ៍ អ៉ិនធើធេនម៉ិន (កំពង់ដេវ៉ា) ៤.ធេនស៊ីន អិលអិកស៍ អ៉ិនធេណេសិនណាល ៕

អត្ថបទដែលជាប់ទាក់ទង