**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម

ការឈូសឆាយ​ផ្លូវភ្លើង នៅ​ឧទ្យានសួនសត្វព្រៃភ្នំតាម៉ៅ ដើម្បីការពារភ្លើងឆេះរីករាលព្រៃ និងផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងតំបន់

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានឧទ្យានសួនសត្វព្រៃការពារភ្នំតាម៉ៅ បានពន្យល់ថា ការឈូសឆាយ​ផ្លូវភ្លើង នៅ​ឧទ្យានសួនសត្វព្រៃភ្នំតាម៉ៅ គឺដើម្បីការពារភ្លើងឆេះរីករាលព្រៃក្នុងទំហំធំ និងផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ពោល​គោលដៅ គឺដើម្បីនិរន្តភាពនៃការពារ​សត្វ និងព្រៃឈើនៅក្នុងសួនឧស្យានភ្នំតាម៉ៅ​ មិនមែនក្នុងបំណងផលប្រយោជន៍អ្នកណាម្នាក់ឡើយ។

ការពន្យល់របស់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងប្រធានឧទ្យានសួនសត្វព្រៃ​ភ្នំតាម៉ៅ ឆ្លើយតបទៅនឹងការចុះផ្សាយ របស់សារព័ត៌មានមួយដែលផ្សាយពីក្រៅប្រទេស និង អង្គការ Wild Life Alliance ដែលបានលើកឡើងថា អាជ្ញាធរបាន និងកំពុងឈូសឆាយដីព្រៃ នៅភ្នំតាម៉ៅបន្ថែមទៀត ដើម្បីផលប្រយោជន៍ឯកជន ដែលពួកគេបារម្ភថា អាចនឹងបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិ និងសត្វព្រៃនៅភ្នំតាម៉ៅបន្ថែមទៀត។

​កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ថា ផ្លូវដែលអាជ្ញាធរបានឈូសឆាយនេះ គឺស្ថិតនៅលើព្រំប្រទល់រវាងសួនឧទ្យានអភិរក្ស និងដីឯកជន មិនមែនស្ថិតនៅក្នុងដីអភិរក្សនោះទេ។

កញ្ញាពន្យល់យ៉ាងដូច្នេះថា ការឈូសឆាយផ្លួវនេះ គឺដើម្បីបង្ការភ្លើងឆេះព្រៃ ដែលធ្លាប់កើតមានជាញឹកញាប់ជារៀងឆ្នាំកន្លងមក ហើយការឈូសឆាយនេះទៀតសោត មិនត្រឹមតែអាចបង្ការភ្លើងឆេះព្រៃបាននោះទេ វាក៏​ផ្តល់នូវមធ្យោបាយមួយទៀតដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបាន​ធ្វើដំណើរឆ្លងកាត់បានសមរម្យ និងងាយស្រួល។
កញ្ញាលើកឡើងថា មិនយល់ហេតុអ្វីបានជាអង្គការ Wild Life Alliance ផ្តល់បទសម្ភាសន៍ចោទប្រកាន់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម និង អាជ្ញាធរ ថាបានឈូសឆាយដីនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬ​អភិវឌ្ឍន៍គម្រោងណាមួយ ដែលរំលោភបំពាន និងបំភ្លេចបំផ្លាញធនធានធម្មជាតិ ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងការពារ។ ​ការលើកឡើងនេះ ក្រសួងសូមច្រានចោល​ទាំងស្រុង។

កញ្ញាបញ្ជាក់បន្ថែមថា «អ្វីដែលយើងធ្វើ គឺដើម្បីការពារធនធានធម្មជាតិរបស់យើង ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាជនរបស់យើងដែលរស់នៅក្នុងតំបន់នេះ អ៊ីចឹងយើងអត់មានធ្វើអីខុសទេ ហើយអ្វីដែលយើងធ្វើគឺដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ ដូច្នេះហើយយើងនឹងនៅតែបន្តធ្វើទៀត»។

លោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ បានពន្យល់ផងដែរថា ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ ដែលព្រះមហាក្សត្របានចេញព្រះរាជក្រិត្យដាក់ជាព្រៃការពារ​ មានចំនួន២ពាន់២៥ហិកតា ដែលមានប្រវែងជាង២០គីឡូម៉ែត្រ ដោយមានផ្លូវភ្លើង​ព័ទ្ធជុំវិញទាំងអស់ ​ហើយផ្លូវភ្លើងទាំងនោះមានទាំងថ្មី និងចាស់។

លោកបញ្ជាក់ថា កន្លែងឈូសឆាយនេះ គឺនៅលើផ្លូវភ្លើងចាស់ ​ដោយអាជ្ញាធរបានឈូសឆាយសម្អាត ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងការពារធ្វើឆេះព្រៃចូលទៅក្នុងសួនឧទ្យាន សម្លាប់សត្វ។

លោកបានឱ្យដឹងបន្តថា ជារៀងរាល់ឆ្នាំនៅភ្នំតាម៉ៅតែតែងមានភ្លើងឆេះព្រៃ។ ជាក់ស្តែងកាលពីឆ្នាំ២០១៨ ឆេះអស់ប្រមាណ៣០ហិកតា ហើយ​ឆ្នាំ​ខ្លះ ភ្លើងបានឆេះរាលដាលដល់កំពូលភ្នំ ប្រសិនបើមិនមានវិធានការទេនោះ ការឆេះព្រៃពីមួយឆ្នាំទៅមួយឆ្នាំនឹងកាន់តែធំឡើងៗ។ លោកថា ការឈូសឆាយផ្លូវនេះ មិនបានប៉ះពាល់ធនធានព្រៃឈើ ឬសត្វនោះទេ ព្រោះជាផ្លូវចាស់។

លោកលើកឡើងទៀតថា «ឥលូវនេះសួនរបស់យើងកំពុងសាងសង់របងព័ន្ធជុំវិញអស់ហើយ អ៊ីចឹងយើងមានការព្រួយបារម្ភថា ពេលដែលយើងសង់របងរួចអស់ហើយ សត្វយើង​រស់នៅក្នុងហ្នឹង កាលណាបើយើងគ្មានផ្លូវភ្លើងព្រៃការពារទេ ខ្លាចរាលដាលពីភូមិ ពីដីជាប់ខាងរបស់យើង អ៊ីចឹងសត្វរបស់យើងអត់មានកន្លែងរត់រួចទេ រងចាំងាប់មួយមុខគត់។អ៊ីចឹងបានជាសួនសត្វយើងនៅឆ្នាំនេះ មានការព្រួយបារម្ភខ្លាំង»។

បើតាមលោក រតនៈពេជ្រ ភ្លើងឆេះព្រៃគឺបណ្តាលមកពីកត្តាច្រើន ​ប៉ុន្តែសម្រាប់នៅក្នុងតំបន់ភ្នំតាម៉ៅ ភ្លើងឆេះព្រៃភាគច្រើនបណ្តាលមកពីក្មេងដែលប្រើប្រាស់ថ្នាំញៀន និងជក់បារី លួចដុត ៕

អត្ថបទដែលជាប់ទាក់ទង