**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

ឯកឧត្តមរដ្ឋលេខាធិកា​រ​ ប៊ុន ហ៊ាន ចូលរួម​ជាវាគ្មិន​ក្នុង​សន្និសីទកំពូល​នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ​ នៅទីក្រុងឌូបៃ​

ភ្នំពេញ៖ ក្នុង​ឱកាសសន្និសីទកំពូលនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី​ ការប្រែប្រួលអាកាសធាតុ COP-28​ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ឧតុនិយម អមដោយ ឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងលោក ថាច់ សុវណ្ណា ប្រធាន​នាយកដ្ឋានគ្រប់គ្រង និងអភិរក្ស​ធន​ធាន​ទឹក បានអញ្ជើញ​ចូលរួមជាវាគ្មិន​ក្នុងវេទិកា​នៃការ​ចាប់ផ្តើម​នៃ​សម្ព័ន្ធ​ទីក្រុងទន្លេសកល និងកិច្ចប្រជុំតុមូល​ថ្នាក់រដ្ឋមន្រ្តីលើប្រធានបទការការពារ និង​ការស្តារ​ប្រព័ន្ធ​អេកូឡូស៊ីទឹកសាប នៅទីក្រុងឌូបៃ ប្រទេស​អេមី រ៉ាត់​​អារ៉ាប់រួម។

សូមបញ្ជាក់ថា​ វេទិកានៃការចាប់ផ្តើមនៃសម្ព័ន្ធទីក្រុងទន្លេសកល​​ មានវាគ្មិនចូលរួមសរុប​១២ ប្រទេស​​​ បាន​ថ្លែងពីការគ្រប់គ្រងធនធានទឹក ទឹកជំនន់ គ្រោះរាំងស្ងួត គុណភាពទឹក ក៏ដូចជាការគ្រប់គ្រងទន្លេផងដែរ ដោយបានផ្តោតសំខាន់លើការកសាងសមត្ថភាព​និងការផ្លាស់ប្តូរចំណេះដឹងក្នុង​ការគ្រប់គ្រងទន្លេរួម​បញ្ចូល​​គ្នា ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើប្រព័ន្ធអេកូឡូស៊ី។

កិច្ចសហប្រតិបត្តិការ​នេះ​រួមមានការចុះហត្ថលេខាជាសមាជិកភាព កម្មវិធីត្រួតពិនិត្យទឹកដ៏ទូលំទូលាយ​ ការចែករំលែក​ការអនុវត្ត​​ល្អបំផុតសម្រាប់ការកែប្រែតំបន់ទីក្រុង​ និងការស្ដារប្រព័ន្ធអេកូឡូស៊ីក្នុងទឹក​សម្រាប់ការអភិវឌ្ឍន៍​ទីក្រុង​ប្រកប​ដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមពង្រីកដល់ការស្តារព្រៃឈើ តំបន់បៃតងក្នុងទីក្រុង និង​បឹង​ដែល​ភ្ជាប់​ទៅនឹងទន្លេ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃលំហបៃតង។

កិច្ចសហការដែលបានស្នើឡើង​សង្កត់​ធ្ងន់​លើសកម្មភាពរួមសម្រាប់ការពារលំហូរបរិស្ថាន​ និងទទួលស្គាល់តួនាទីនៃទឹកជំនន់ក្នុង​ការថែរក្សា​សុខភាពប្រព័ន្ធអេកូឡូស៊ីទន្លេ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះការគ្រប់គ្រងបរិស្ថាន​ទឹក​យ៉ាងសកម្ម និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការគ្រប់គ្រងទន្លេប្រកបដោយ​និរន្តរភាព។

ជាមួយគ្នានេះ​ កិច្ចប្រជុំតុមូល​ថ្នាក់រដ្ឋមន្រ្តីលើប្រធានបទការការពារ និងការស្តារប្រព័ន្ធអេកូឡូស៊ីទឹកសាប មាន​ប្រទេស​ចូលរួមសរុប​ជាង៣០​ ​ជាប្រទេសដែលមានបញ្ហាប្រឈមនឹងទឹកសាប។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍ ប្រទេសទាំងនោះមានការប្តេជ្ញាចិត្ត​ ក្នុងការរួមបញ្ចូលគោលដៅ​​ ​ដើម្បី​ការពារ​​ និង​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ីទឹកសាបនៅក្នុង Nationally Determined Contributions (NDCs) របស់ពួកគេ National Adaptation Plans (NAP) និងយុទ្ធសាស្រ្តពាក់ព័ន្ធផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង