រដ្ឋមន្ត្រីក្រសួងសាធារណការ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ វិទ្យាស្ថានសុវត្ថិភាពគ្រឿងចក្រកូរ៉េ (KCESI)
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ វិទ្យាស្ថានសុវត្ថិភាពគ្រឿងចក្រ នៃសាធារណរដ្ឋកូរ៉េ (KCESI) ដឹកនាំដោយលោក SungGi BEAK នាយកប្រតិបត្តិវិទ្យាស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។
ជំនួបនាព្រឹកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សា ពិនិត្យលទ្ធភាព និងស្វែងរកឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹង វិទ្យាស្ថាន KCESI នៃសាធារណរដ្ឋកូរ៉េ ក្នុងវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកសុវត្ថិភាពគ្រឿងចក្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ៕