**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បន្តរៀបចំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យនៃនាយកដ្ឋានចំណុះ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បន្តរៀបចំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យនៃនាយកដ្ឋានចំណុះចំនួន២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺរួមគ្នាពិនិត្យ និងពិភាក្សាលើចំណុចដែលត្រូវកែសម្រួលស្របតាមស្មារតីអង្គប្រជុំ កាលពីសប្ដាហ៍មុន ក្នុងន័យស្ថាបនា និងកែសម្រួលតួនាទីភារកិច្ចឱ្យមានភាពសុក្រឹត្យ ច្បាស់លាស់ និងចៀងវាងនូវចន្លោះប្រហោងនានា មុននឹងបន្តដាក់ជូនថ្នាក់ដឹកនាំពិនិត្យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានគូសបញ្ជាក់ថា ក្រុមការងារត្រូវមានការចាប់អារម្មណ៍ខ្ពស់ទៅលើកិច្ចការងារឌីជីថលនានា ជាពិសេសត្រូវមានការយកចិត្តទុកដាក់ខ្ពស់ និងសិក្សាស្វែងយល់ឱ្យកាន់តែទូលំទូលាយលើបញ្ហាបច្ចេកវិទ្យាឌីជីថល។ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានសង្កត់ធ្ងន់ថា រាល់ការអនុវត្តការងារតម្រូវឱ្យមានភាពស្មោះត្រង់ ប្រើប្រាស់ធនធាន ជាពិសេសធនធានមនុស្សឱ្យអស់លទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យការងារទទួលបានលទ្ធផលតាមការរំពឹងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំឱ្យក្រុមការងារកែសម្រួលសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យនៃនាយកដ្ឋានចំណុះ ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដោយមានមានអំណះអំណាងមូលដ្ឋានច្បាស់លាស់រាល់ការប្រើប្រាស់ពាក្យពេចន៍នានា ៕

អត្ថបទដែលជាប់ទាក់ទង