ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំក្រុមការងារស្នូល លើការងាររៀបចំឯកសារកែទម្រង់ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារស្នូល លើការងាររៀបចំឯកសារកែទម្រង់ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ ដូចខាងក្រោម៖
១-ការរៀបចំសិក្ខាសាលាស្តីពី “ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្រ្តីព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី”
២-ការរៀបចំផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌
៣-ការត្រួតពិនិត្យវឌ្ឃនភាពនៃការងាររៀបចំឯកសារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ៕