**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញអ្នកជំនាញជាន់ខ្ពស់ ដើម្បីធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញលោកសាស្រ្តាចារ្យ Dr. Michael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គម នៃធនាគារពិភពលោក និងសាស្រ្តាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យហាវឺដ និងលោកស្រី Margaret Allison ទីប្រឹក្សារបស់ធនាគារពិភពលោក (World Bank) និងជាអតីតប្រធានទីភ្នាក់ងារមុខងារសាធារណៈនៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី ដែលជាអ្នកជំនាញជាន់ខ្ពស់ ធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

លោកស្រី Margaret Allison បានធ្វើបទបង្ហាញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ជាពិសេសភាពជាអ្នកដឹកនាំនៅក្នុងវិស័យសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាលបន្ថែមទៀត។ ក្នុងនោះ លោកស្រី ក៏បានបង្ហាញអំពីសារៈសំខាន់ និងភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង។

លោកសាស្រ្តាចារ្យ Dr. Michael Woolcock​ បង្ហាញពីរបៀបនៃការដោះស្រាយបញ្ហាដោយផ្អែកលើការបំបែកជាបំណែកតូចៗ វិភាគរកមូលហេតុជាក់ស្តែងនៅនឹងកន្លែង (PDIA: Problem Drivence Iterative Adaptation) និងការត្រិះរិះរកដំណោះស្រាយឈរលើគោលការណ៍ ផ្តល់សិទ្ធអំណាចនិងគាំទ្រពីថ្នាក់ដឹកនាំ (Authority) ការស្រុះស្រួលគ្នាព្រមទទួលយកវិធីនៃការអនុវត្ត (Acceptance) និងលទ្ធភាពគាំទ្រដំណើរការ(Ability) ដើម្បីស្វែងរកលំហនៃការផ្លាស់ប្តូរដែលធ្វើអោយដំណើរនៃអង្គភាពមានការអភិវឌ្ឍន៏ទៅមុខជានិច្ច។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវាគ្មិន ដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍នៃការអនុវត្ត PDIA ផ្សារភ្ជាប់នឹងការងារជាក់ស្តែង និងភាពជាអ្នកដឹកនាំដោយត្រូវចេះបទបែនធ្វើយ៉ាងណាអោយការអភិវឌ្ឍន៍ស្ថាបន័សុខាភិបាលមានភាពផ្លាស់ប្តូររីកចំរើនជានិរន្តន៍។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតម្រូវការជាក់ស្តែង ក្នុងនាមអ្នកដឹកនាំត្រូវដើរតួជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផង ដោយត្រូវធ្វើការបែងចែកទៅតាមពេលវេលា និងកាលៈទេសៈ។

សូមបញ្ជាក់ដែរថា វគ្គនេះក៏មានការអញ្ជើញចូលរួមផ្ទាល់ដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងលោក លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធានអង្គភាពក្រោមឱវាទក្រសួង និងចូលរួមតាមអនឡាញហ្ស៊ូម ដោយ ប្រធានការិយាល័យ និងអនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង