សម្តេចតេជោ ហ៊ុន សែន ចាត់តាំងឯកឧត្ដម ជា សុផារ៉ា ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំនួសសម្តេច ហេង សំរិន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចាត់តាំងឯកឧត្ដម ជា សុផារ៉ា ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំនួសសម្តេច ហេង សំរិន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងឯកឧត្ដម ជា សុផារ៉ា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំនួសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។
ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងឯកឧត្ដម វង សូត ជាអនុប្រធានទី១ និងឯកឧត្ដម អ៊ាង សុផល្លែត ជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំផងដែរ ។