**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ផៃ ប៊ុនឈឿន៖ មន្រ្តីបន្តខិតខំពង្រឹងការអនុវត្តបន្ថែមចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីសុក្រឹត្យកម្មបរិស្ថានកិច្ច

ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ឲ្យបន្តខិតខំអនុវត្តបន្ថែម ចំពោះតួនាទីភារកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការបំពេញបេសកកម្មផ្តល់សេវាគាំទ្រការងារបរិស្ថាន និងធនធានធម្មជាតិ ដោយផ្អែកលើទស្សនៈទានសុក្រឹត្យកម្មបរិស្ថានកិច្ច និងសំដៅធានា ទៅសម្រេចគោលដៅ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» សម្រាប់ឆ្នាំ២០២៣-២០២៨។ ឯកឧត្តម ផៃ ប៊ុនឈឿន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាបូកសរុប លទ្ធផលការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជំរុញឲ្យអគ្គនាយកដ្ឋានជំនាញ ការដាក់ឱ្យដំណើរប្រព័ន្ធឌីជីថល លើការងារគ្រប់គ្រងរដ្ឋបាល (E-administration) របស់ក្រសួងបរិស្ថាន ឱ្យប្រព្រឹត្តទៅដោយរលូនតាមការរំពឹងទុក និងបន្តពង្រឹងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍិ ដើម្បីអនុវត្តផែនការសកម្មនានារបស់ក្រសួងបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថាសិក្ខាសាលាបូកសរុបលទ្ធផលការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត » បានប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមពិភាក្សា និងមានមតិយោបល់ល្អៗពីឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរបរិស្ថាន រាជធានី-ខេត្ត ក្នុងបរិយាកាសរីករាយ ប្រកបដោយកិច្ចសហប្រតិបត្តិការល្អ និងស្មារតីទទួលខុសត្រូវ។ សិក្ខាសាលានេះ តាមរយៈការចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស ទៅលើប្រធានបទ៖ (១).ការគ្រប់គ្រងកិច្ចការរដ្ឋបាល, (២).ការគ្រប់គ្រងធនធានមនុស្ស, (៣).ការរៀបចំផែនការថវិកា, (៤).ការគ្រប់គ្រងហិរញ្ញវត្ថុ, (៥).ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងកិច្ចលទ្ធកម្មសាធារណៈ និង(៦).ការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទាំងនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ដាក់ចេញនូវទិសដៅការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងមុំទី២ “កសាងរដ្ឋបាលឌីជីថល” ៕

អត្ថបទដែលជាប់ទាក់ទង