ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅវៀតណាម ជាដំណើរទស្សនកិច្ចពង្រីកមិត្តភាព ទំនាក់ទំនងក្នុងនាមប្រទេសមានភូមិផងរបងជាប់គ្នា
ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាដំណើរទស្សនកិច្ច ពង្រីកមិត្តភាព ទំនាក់ទំនងក្នុងនាមប្រទេសមានភូមិផងរបងជាប់គ្នា ហើយសំខាន់ការពង្រីក ទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកកិច្ចអភិវឌ្ឍន៍គ្រាដែលប្រជាពលរដ្ឋកំពុងចង់ឃើញការស្ទុះឡើងវិញផ្នែកសេដ្ឋកិច្ច។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះក្នុងសន្និសីទធ្វើសន្និសីទសារព័ត៌មាននាព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការបញ្ចប់ទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានអះអាងថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់បណ្តាប្រទេសនានា គ្មានឡើយអារម្មណ៍ក្រោមសម្ពោធប្រទេសនេះ ឬប្រទេសនោះ ឬក៏សម្ពាធ ត្រូវ តែធ្វើល្អជាមួយប្រទេសនេះ ឬប្រទេស៕