ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមិត្តភាពកម្ពុជា-វៀតណាម នៅរតនគិរី
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមិត្តភាពកម្ពុជា-វៀតណាម ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី រួមមាន៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, ឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងលោក អភិបាលនៃគណៈអភិបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ចំណែកគណៈប្រតិភូមកពីក្រសួងការពារជាតិរួមមាន៖ ១.នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ, ២.ឧត្តមសេនីយ៍ឯក ខៀវ ចេន រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ៣.នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ ក្រសួងការពារជាតិ, ៤.នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ, ៥.នាយឧត្តមសេនីយ៍ មាស សារ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ, ៦.ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក, ៧.ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ, ៨.ឧត្តមសេនីយ៍ឯក ជា វណ្ណា ទីប្រឹក្សាផ្ទាល់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង, ៩.ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ, ១០.ឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរង-នាយករង នាយកដ្ឋានបុគ្គលិក ក្រសួង ការពារជាតិ និងជាអនុប្រធានក្រុមការងាររៀបចំជំនួបប្រាស្រ័យមិត្តភាព, ១១.ឯកឧត្តម គឹម សុចិត្រា នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ១២.ឧត្តមសេនីយ៍ទោ រ៉ុង រតនៈ នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ១៣.ឧត្តមសេនីយ៍ត្រី វ៉ាន់ វណ្ណៈ នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ១៤.វរសេនីយ៍ឯក ធៀម វីរៈ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជា ប្រចាំទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ១៥. វរសេនីយ៍ទោ សូត្រ សុទ្ធា ជំនួយការខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ចំពោះគណៈប្រតិភូមកពីអគ្គបញ្ជាការដ្ឋានរួមមាន៖ ១.នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, ២.នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក, ៣.នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងទឹក, ៤.នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងអាកាស, ៥.ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា នាយរងសេនាធិការចម្រុះ និងជានាយក ទីចាត់ការហ្វឹកហ្វឺន, ៦.ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពជើងគោក, ៧.ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក, ៨.ឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធិ មេបញ្ជាការរង កងទ័ពជើងអាកាស, ៩.ឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន, ១០.ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការ យោធភូមិភាគទី១, ១១.ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី, ១២.វរសេនីយ៍ឯក មុយ សុផាត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងរតនគិរី ៕