**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់**ក្រសួងអប់រំ៖ ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបានឡើយ

ក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាព ESS ​ផ្សព្វផ្សាយពីប្រយោជន៍ នៃការប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាព ដល់នគរបាលជំនាញចរាចរណ៍ សន្តិសុខនិងព្រហ្មទណ្ឌ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយពីប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាព ESS ​ដល់នគរបាលការិយាល័យជំនាញសន្តិសុខ ព្រហ្មទណ្ឌ ចរាចរណ៍និងលោកអធិការរង ទទួលផែនការងារ សន្តិសុខ ព្រហ្មទណ្ឌ ចរាចរណ៍ ស្រុក ក្រុងទាំង០៩ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងលោកអគ្គនាយកក្រុមហ៊ុន ESS ។

លោកអគ្គនាយកក្រុមហ៊ុន ESS បានលើកឡើងថា៖ប្រព័ន្ធការពារសុវត្ថិភាព ESS មានសារសំខាន់ដល់កិច្ចការងារសន្តិសុខនិងជួយដល់កងកម្លាំងការពារសន្តិសុខ ។ មួយវិញទៀតក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុនប្រព័ន្ធការពារសុវត្ថិភាព ESS បានចូលរួមចំណែកជាមួយកងកម្លាំងសមត្ថកិច្ចក្នុងអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមានការទទួលស្គាល់ពីសម្តេចក្រឡោហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អតីត អគ្គស្នងការនគរបាលជាតិនិងចុះអនុស្សរណៈជាមួយគ្នានៅថ្ងៃទី១៦ ខែវិច្ឆិការឆ្នាំ២០១២ ។ ដើម្បីពង្រីវិសាលភាព ក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយតាមបណ្តាស្នងការដ្ឋាននគរបាលខេត្ត មួយចំនួនរួចមកហើយ ហើយថ្ងៃនេះបានចុះមកធ្វើការផ្សព្វផ្សាយនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងការគាំទ្រពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងបន្តចុះទៅផ្សព្វផ្សាយនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។

ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាព ESSនិងសហការី ដែលបានចុះមកផ្សព្វផ្សាយពីប្រពន្ធបច្ចេវិទ្យាការពារសុវត្ថិភាព ESS ​ដល់នគរបាលការិយាល័យជំនាញ សន្តិសុខ ព្រហ្មទណ្ឌ ចរាចរណ៍និងលោកអធិការរង ទទួលផែនការងារ សន្តិសុខ ព្រហ្មទណ្ឌ ចរាចរណ៍ ស្រុក ក្រុងទាំង០៩នាពេលនេះ ។

មួយវិញទៀតលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានយកចិត្តទុកយ៉ាងខ្លាំងផ្នែកប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីបំរើឲ្យវិស័យសន្តិសុខពិសេសលោកឧត្តមសេនីយ៍ស្នងការក៏បានត្រៀមបន្ទប់សម្រាប់កិច្ចការនេះ ដោយត្រៀមមន្ត្រីនគរបាលមានប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅនឹងស្នងការដ្ឋាននគរបាលខេត្តតែម្តងដើម្បីងាយស្រួលក្នុងការដឹកនាំបញ្ជារួមដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង០៩ ប៉ុន្តែអ្វីដែលសំខាន់នឹងចាំបាច់នោះ ស្នើសុំក្រុមហ៊ុនសហការនិងផ្តល់ឧបករណ៍ សម្ភារៈសម្រាប់បំពេញការងារនេះ ៕

អត្ថបទដែលជាប់ទាក់ទង