អគារមិត្តភាពកម្ពុជា វៀតណាមនៅនៅវរសេនាតូចលេខ២ អូយ៉ាដាវ ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឧត្តមសេនីយ៍ត្រី ហឿ វ៉ាន់ទឿង មេបញ្ជាការរង យោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាម តំណាងរដ្ឋមន្រ្តីការពារប្រទេសវៀតណាម នៅថ្ងៃទី១៣ ខែធ្នូ ២០២៣ បានអញ្ជើញជាគណ:អធិបតីក្នុងពិធីសម្ពោធសមិទ្ធផលអគារថ្មី មួយខ្នង ក្នុងវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករង រតនគិរី ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម ជូនអង្គភាពវរសេនាតូចលេខ២ នៅអូរយ៉ាដាវ ខេត្តរតនគិរី ។
សូមបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសំណង់អគារមិត្តភាពកម្ពុជា – វៀតណាម នៅអូរយ៉ាដាវនេះ បានប្រព្រឹត្តទៅក្នុងក្របខណ្ឌ នៃកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន កម្ពុជា-វៀតណាម-ឡាវ ថ្នាក់រដ្ឋមន្ត្រីលើកទី១ ឆ្នាំ២០២៣ នៅខេត្តកន្ទុំ ប្រទេសវៀតណាម។