**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កម្លាំងសមត្ថកិច្ចក្រុងដូនកែវ ធ្វើការបង្រ្កាបមុខសញ្ញាលួចសាំង០១កាដុង និងស្រូវចំនួន០៤បាវ ក្នុងស្រុកត្រាំកក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ និងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការបង្រ្កាបមុខសញ្ញាលួចសាំង០១កាដុង និងស្រូវចំនួន០៤បាវ ដែលលួចមកពីចំណុចឃុំស្រែរនោង ស្រុកត្រាំកក់ ហើយបើករឺម៉ុកគេចខ្លួនក្នុងមូលដ្ឋានក្រុងដូនកែវ។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៥០នាទី នៅចំណុចក្នុងភូមិត្រពាំងថ្នល់និងភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអំពើលួច (សាំង០១កាដុង និងស្រូវ០៤បាវ) មួយបានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ មឿន កៀន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូង មានទីលំនៅរស់នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពលួចយកសាំងចំនួន០១កាដុង នៅភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ក្រោយលួចសាំងបានហើយក៏ជិះរឺម៉ុក មកដល់ចំណុចភូមិត្រពាំងថ្នល់ ឃុំស្រែរនោង រួចជនសង្ស័យបានធ្វើសកម្មភាពលួចយកស្រូវចំនួន៤បាវ បន្ទាប់ពីលើកស្រូវដាក់លើរឺម៉ុកជិះចេញ ត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ឃើញទាន់ហើយដេញតាមពីក្រោយ រហូតមកដល់ចំណុចភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយជនសង្ស័យមានកាំបិតកាង៉ុក០១ដើម រត់ដេញកាប់ប្រជាពលរដ្ឋដែលដេញតាមនោះ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយទទួលបានព័ត៏មានខាងលើលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។ លុះដល់ថ្ងៃទី១៣ ខែឆ្នាំដដែល វេលាម៉ោង១២និង៤០នាទី នៅចំណុចដីទុកចោលក្នុងព្រៃ ដែលស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទើបកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង(កាំបិតកាង៉ុក ០១ដើម) យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីសាកសួរ និងបានប្រគល់ជនសង្ស័យនិងវត្ថុតាង ឲ្យទៅសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលជាម្ចាស់ករណី ដើម្បីបន្តកសាងសំណុំរឿងតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង