**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដំណើរដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាលមរណៈភាព ចំនួន៧៦នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់ឧត្តម្ភគោលនយោបាយជូនដំណើរមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៦៣នាក់ និង បើកប្រាក់សមាគមមិត្តនគរបាលជាតិកម្ពុជាជូន គ្រួសារមន្ត្រីនគរបាលមរណៈភាព ចំនួន១៣នាក់ ថវិការួមសរុប ៧៨៨,៦៤៥,០០០ រៀល (ប្រាំពីររយប៉ែតសិបប្រាំបីលាន  ប្រាំមួយសែសិបប្រាំពាន់រៀលគត់) ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ ក្នុងនោះក៏មានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រីរ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយការដឹកនាំផែនការងារភស្តុភារ-ហិរញ្ញវត្ថុ និងលោកនាយ នាយរងការិយាល័យបុគ្គលិក ។

ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមតំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុកពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរបាលជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរ បាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជូនដល់ពូ បងៗនិវត្តន៍ជន ក៏ដូចជាមន្ត្រីនគរបាលមរណ:ភាពដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ពិសេសបានចូលរួមការពារថែរក្សាសុខសន្តិភាព ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថាដោយមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់អតីតយុទ្ធជន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តម សេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ បានយកចិត្តទុកបើកផ្តល់ថវិកាគោលនយោបាយជូនដំណើរមន្ត្រីនគរបាលចូលនិវត្តន៍ ។

ជាក់ស្តែងនាថ្ងៃនេះស្នងការដ្ឋានគរបាលខេត្ត បន្ទាយមានជ័យ ត្រូវបានបើកផ្តល់ថវិកាគោលនយោបាយជូនដំណើរមន្ត្រីនគរបាលចូលនិវត្តន៍សរុបចំនួន៦៣នាក់និងបើកផ្តាច់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពមន្ត្រីនគរបាលមរណៈភាពចំនួន១៣នាក់ផងដែរ សរុបថវិកាទាំងអស់៧៨៨,៦៤៥,០០០ រៀល (ប្រាំពីររយប៉ែតសិបប្រាំបីលានប្រាំមួយសែសិបប្រាំពាន់រៀលគត់)។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមលោកឧត្តមសេនីយ៍ទោ ស្នងការនិងក្នុងនាមលោកផ្ទាល់ បានផ្តាំផ្ញើរមន្ត្រីនគបាលចូលនិវត្តន៍ទាំងអស់ សូមឲ្យចូលរួមជាមួយអាជ្ញាធរក៏ដូចជាសមត្ថកិច្ចមូលលដ្ឋានបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការពាររដ្ឋធម្មនុញ្ញ ការពាព្រះមហាក្សត្រ និងការពាររាជ  រដ្ឋាភិបាលស្របច្បាប់ ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក៏ថ្លែងនូវចូលរួមរំលែកទុក្ខនិងសោកស្តាយផងដែរ ជាមួយក្រុមគ្រួសារមន្ត្រីនគរបាលមរណ:ភាព ដែលបានបាត់បង់ ឪពុក ស្វាមី ជាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ទន្ទឹមនោះដែរ ស្នងការដ្ឋានក៏បានបាត់បង់មន្ត្រីនគរបាលដែលធ្លាប់បម្រើការងារជាមួយគ្នានាគ្រាកន្លងមកនោះផងដែរ ។មួយវិញទៀតក្រោយពីទទួលបា្រក់ឧបត្ថម្ភនេះទៅសូមចំណាយឲ្យត្រូវគោលដៅដូចជាធ្វើដើមទុនពង្រីកមុខរបររកស៊ីបន្ថែមនិងធ្វើស្រែ ចំការ ចិញ្ចឹមសត្វដើម្បីលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង