**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងវប្បធម៌ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់គុណភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស

ភ្នំពេញ៖ នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០២៣នបានរៀបចំសិក្ខាសាលាភាពយន្ត ស្តីពី ការលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុកដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗធ្វើយ៉ាងណាឱ្យវិស័យភាពយន្តនៅកម្ពុជាកាន់តែរីកចម្រើន។ លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋាន សិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា ផ្តល់ជាធាតុចូលនានាសម្រាប់ជាយន្តការដ៏មានប្រសិទ្ធភាព ដើម្បីជំរុញការលើកកម្ពស់គុណភាពយន្តភាពយន្តកម្ពុជា។ លោកបន្តថា ត្បិតតែស្ថានភាពឧស្សាហកម្មភាពយន្តទាំងមូល ហាក់មានភាពល្អប្រសើរ តែបើពិនិត្យលើផលិតផលស្នាដៃភាពយន្តក្នុងស្រុក យើងឃើញនៅមានចំណុចខ្វះខាតមួយចំនួន បើប្រៀបធៀបនឹងភាពយន្តបរទេសនាំចូល ពិសេសលើបញ្ហាគុណភាពភាពយន្ត។ គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែក ឯកជន ទាំងស្ថាប័នរដ្ឋ ត្រូវចូលរួមដោះស្រាយនោះមានដូចជា៖ កត្តាធនធានមនុស្ស កត្តាសម្ភារៈបច្ចេកទេស កត្តាដើមទុននៃការផលិត ការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេសដែលនាំចូល កត្តាទីផ្សារតូចចង្អៀត ព្រមទាំងកត្តាទំនាក់ទំនងរដ្ឋបាលផ្ទៃក្នុងមិនទាន់មានភាពល្អប្រសើរ។ ឯកឧត្តមសោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន គាំទ្រចំពោះសិក្ខាសាលានេះ ដើម្បីជាធាតុចូលដ៏សំខាន់ដើម្បីដាក់ជូនដល់អ្នកពាក់ព័ន្ធរួមគ្នាដោះស្រាយលើវិស័យភាពយន្តនេះឱ្យកាន់តែរីកចម្រើន។ ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ការវិវត្តន៍រីកចម្រើន នៃវិស័យភាពយន្តនៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលធ្វើឲ្យយើងមានក្តីមោទនៈផង និងភាពលំបាករាប់មិនអស់ផងដែរ។ ការប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមនឹងឆន្ទះដ៏មោះមុតរបស់បងប្អូនផលិតករ អាជីវករដែលប្រកបរបរទទួលទានក្នុងវិស័យភាពយន្ត បានរួមចំណែកក្នុងការជំរុញកំណើនផលិតផលស្នាដៃភាពយន្តក្នុងស្រុកសម្រាប់បំពេញតម្រូវការរបស់ទស្សនិកជនជាតិ ព្រមទាំងបានធ្វើឲ្យបរិយាកាសនៃឧស្សាហកម្មភាពយន្តកម្ពុជាកាន់តែមានភាពល្អប្រសើរ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃអាណិត្តិមុនៗ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា ក៏បានធ្វើការលើកទឹកចិត្តដល់ផលិតករភាពយន្តក្នុងស្រុក តាមរយៈការព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធដារមួយចំនួន ដោយគិតចាប់ពីឆ្នាំ២០១៨ រហូតដល់បំណាច់ឆ្នាំ២០២៣ និងបន្តពីឆ្នាំ២០២៤ រហូតដល់បំណាច់ឆ្នាំ២០២៨ ផងដែរ។ ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារសំខាន់ និងភាពចាំបាច់នៃឧស្សាហកម្មភាពយន្ត ក្នុងការរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ និងការចូលរួមធ្វើពិពិកម្មសេដ្ឋកិច្ចផងដែរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិតជាមានក្តីសោមនស្សរីករាយ និងសុទិដ្ឋិនិយមយ៉ាងក្រៃលែងចំពោះកំណើននៃផលិតផលភាពយន្តរបស់ជាតិយើង ពិសេសការកើនឡើងនូវចំនួនរោងភាពយន្តនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ដែលសបញ្ជាក់ឲ្យឃើញនូវការកើនឡើងចំណែកទីផ្សារដ៏សំខាន់សម្រាប់ដោះដូរផលិតផលភាពយន្ត និងជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ឧស្សាហកម្មភាពយន្តជាតិ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះនឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពីលោក លោកស្រី ជាវាគ្មិន។ ជាងនេះទៅទៀត គឺការពិភាក្សាគ្រប់ជ្រុងជ្រោយរបស់អង្គសិក្ខាសាលាទាំងមូល ដែលនឹងបានជាប្រយោជន៍ប្រើប្រាស់ក្នុងការរៀបចំជាគោលនយោបាយជាយុទ្ធសាស្រ្ត វិធានការណ៍ ក៏ដូចជាយន្តការនានាដើម្បីអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជា ពិសេសការលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក។ សូមបញ្ជាក់ថា សិក្ខាសាលារបស់យើងនាថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម អស់លោកលោកស្រីជា ផលិតករភាពយន្ត អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកចែកចាយភាពយន្ត និងអ្នកវិនិយោគរោងភាពយន្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីខេត្ត ព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណជាង ១០០នាក់ ចូលរួមជជែកពិភាក្សា ផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ ព្រមទាំងផ្តល់ធាតុចូលសំខាន់ៗ ជូនអង្គសិក្ខាសាលាទាំងមូល ជាពិសេសដើម្បីមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្ត ផែនការយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍនឧស្សាហកម្មភាពយន្តនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង