ឯកឧត្តម វ៉ា ថន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ។
ក្នុងឱកាសអបអរសាទរថ្ងៃខួបកំណើតដ៏ប្រសើរថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ជន្មាយុ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាក្នុងខេត្តក្រចេះ សូមអនុញ្ញាតគោរពជូនពរ សិរីសួស្តី វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមសម្តេច មានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា។
នាឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្រ បំផុតចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ សម្តេចប្រធាន បានប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ នៃចលនា អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ពិសេសទៅទៀតនោះ សម្តេចប្រធាន បានបរិច្ចាគទាំងកម្លាំងកាយ បញ្ញាញាណ និងទ្រព្យធនផ្ទាល់ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីជាតិ ប្រជាជន ជួយដោះស្រាយទុក្ខលំបាកដល់ប្រជា ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ រួមទាំងទុរគតជន ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដោយគ្មានរើសអើង ពិសេសបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការចូល រួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នោះបានប្រសើរឡើង។
ក្នុងឱកាសដ៏ កាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រសិទ្ធិពរជ័យមហាប្រសើរ សិរីមង្គល វិបុលសុខ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំង ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕