លោក Xi បានត្រួតពិនិត្យទីក្រុង Laibin ភាគខាងត្បូង Guangxi ប្រទេសចិន
ណាន់នីង÷លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅរសៀលថ្ងៃព្រហស្បតិ៍បានត្រួតពិនិត្យទីក្រុង Laibin ក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។
ក្នុងពេលចុះពិនិត្យ លោក Xi បានទៅមើលមូលដ្ឋានអំពៅ និងក្រុមហ៊ុនស្ករមួយក្នុងទីក្រុង ដោយសិក្សាពីការបង្កាត់ពូជ ការដាំ និងប្រមូលផលអំពៅ និងការអភិវឌ្ឍឧស្សាហកម្មស្ករ។