**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

រដ្ឋបាលខេត្តស្ទឹងត្រែង សេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញការដេញថ្លៃភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺជុំវិញការដេញថ្លៃភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង ។

បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា នៅថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២៣ គណកម្មការដេញថ្លៃភាស៊ីរបស់រដ្ឋបាលខេត្ត បានប្រជុំពិនិត្យ និងវាយតម្លៃលើពាក្យស្នើសុំដេញ ថ្លៃភាស៊ីកំពង់ចម្លង និងភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង សម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៤ ស្របតាមនីតិវិធីច្បាប់ ក្នុង នោះ អ្នកដាក់ពាក្យសុំដេញថ្លៃភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង មានបេក្ខជនចំនួន៥នាក់។ ឆ្លងតាមការពិនិត្យវាយតម្លៃ យ៉ាងល្អិតល្អន់លើលក្ខណៈសម្បត្តិរបស់បេក្ខជនទាំង៥នាក់ គណកម្មការសម្រេចទទួលយកបេក្ខជនចំនួន៤នាក់ ដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមការដេញថ្លៃភាស៊ីចំណតរថយន្តក្រុង។

ដោយឡែក បេក្ខជនឈ្មោះ ជា គួង មិនមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានគណកម្មការបដិសេធមិនឱ្យចូលរួមដេញថ្លៃ ដោយមូលហេតុខាងក្រោម៖

-ធ្លាប់ត្រូវបានរដ្ឋបាលក្រុងស្ទឹងត្រែង បញ្ឈប់ពីភ្នាក់ងារប្រមូលសំអាត និងដឹកជញ្ជូនសម្រាមទីប្រជុំជនក្រុង ស្ទឹងត្រែង នៅឆ្នាំ២០២២ ព្រោះមិនសហការ និងមិនអនុវត្តតាមកិច្ចសន្យាជាមួយរដ្ឋបាលក្រុងស្ទឹងត្រែង ដែលធ្វើឱ្យប្រជា ពលរដ្ឋមិនពេញចិត្តចំពោះការផ្តល់សេវាដែលខ្វះការទទួលខុសត្រូវ។

-លោក ជា គួង ដែលមានភរិយាឈ្មោះ ឃឹម សុខណា ជាតំណាងវិនិយោគសត្តឃាតដ្ឋាន មិនបានចូលខ្លួនដោះ ស្រាយចំពោះការមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាក្នុងការសាងសង់សត្តឃាតដ្ឋានថ្មី ដោយត្រូវពន្យាពេលម្ដងហើយម្ដង ទៀតតាំងពីខែមីនា ឆ្នាំ២០២១ រហូតត្រូវបានរាជរដ្ឋាភិបាល សម្រេចបញ្ចប់សុពលភាពកិច្ចសន្យាវិនិយោគ និងគោល ការណ៍ដោះដូរសត្តឃាតដ្ឋានក្រុងស្ទឹងត្រែង ដោយតំរូវឱ្យប្រគល់សត្តឃាតដ្ឋានចាស់ជូនរដ្ឋវិញ តាមលិខិតលេខ២០៥២ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលិខិតលេខ ១០១/២៣ សជណ របស់រដ្ឋបាលខេត្ត ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ទោះបីយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោក ជា គួង នៅតែមិនបានចូលខ្លួន ដោះស្រាយប្រគល់សត្តឃាតដ្ឋានចាស់ក្រុងស្ទឹងត្រែង ជូនរដ្ឋវិញនៅឡើយ ហើយបច្ចុប្បន្ន ករណីនេះ កំពុងស្ថិតក្នុងនីតិវីធីច្បាប់។

-លោក ជា គួង ធ្លាប់ជាអ្នកធ្វើអាជីវកម្មប្រមូលសំរាមក្នុងក្រុងស្ទឹងត្រែង ដែលត្រូវបានរដ្ឋបាលក្រុងស្ទឹងត្រែង បញ្ចប់កិច្ចសន្យាអាជីវកម្មនាពេលថ្មីៗកន្លងមក ដោយសារអនុវត្តមិនបានត្រឹមត្រូវតាមកិច្ចសន្យា មានអាកប្បកិរិយាមិនសមរម្យ មិនសហការ និងមិនស្តាប់ការណែនាំរបស់អាជ្ញាធរក្រុងផងដែរ ។

-លោក ជា គួង ជាបុគ្គលម្នាក់ ដែលមានអាកប្បកិរិយាមិនសមរម្យ មិនអាចជាដៃគូក្នុងការធ្វើអាជីវកម្ម សេវាសាធារណៈជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងបានឡើយ។

-លោក ជា គួង ធ្លាប់មានបញ្ហាជាច្រើនជាមួយរដ្ឋបាលខេត្តរតនគិរី ពាក់ព័ន្ធនឹងករណីសំរាមនេះដែរ ដោយមានការប្តឹងតវ៉ារហូតដល់សាលាឧទ្ធរណ៍ ព្រមទាំងមានការអន្តរាគមន៍ដោះស្រាយ ពីមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើកច្រើនសារផងដែរ។

នៅក្នុងដំណើរការដេញថ្លៃនៅថ្ងៃទី១២ ខែធ្នូ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ជា គួង បានបង្ករការអុកឡុក និងតវ៉ាធ្វើឱ្យរំខានដំណើរការដេញថ្លៃ ទោះបីគណកម្មការពន្យល់ហេតុផល យ៉ាងណាក្តី ជាហេតុនាំឱ្យគណកម្មការ អនុវត្តវិធានការច្បាប់ដោយស្នើសុំអន្តរាគមន៍ សមត្ថកិច្ចជួយបញ្ឈប់សកម្មភាពរបស់លោក ជា គួង ឱ្យចាកចេញ និងវិលត្រឡប់ទៅគេហដ្ឋានវិញ។

អាស្រ័យហេតុនេះ សូមសាធារណៈជន បណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមបញ្ឈប់ការ បង្ហោះ និងការផ្សព្វផ្សាយឃ្លីបវីដេអូ ដែលធ្វើឱ្យមានការភ័ន្តច្រឡំ ដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច។ ទន្ទឹមនេះ រដ្ឋបាលខេត្ត រង់ចាំទទួលដោះស្រាយតាមនីតិវិធីច្បាប់ និងតាមសមត្ថកិច្ចនូវរាល់ការមិនពេញចិត្តដោយ ប្រការណាមួយពាក់ព័ន្ធនឹងករណីនេះ។

សូមរំលឹកថា ក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែង សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការដេញថ្លៃភាស៊ីនេះ គឺដេញថ្លៃឡើងពីតម្លៃមូលដ្ឋាន វាខុសពីការដេញថ្លៃលទ្ធកម្ម ហើយអស់លោក លោកស្រី ត្រូវយល់កាន់តែច្បាស់អំពីបញ្ហាភាស៊ី ស្គាល់ច្បាស់អំពីផលរបរក្នុងមូលដ្ឋាននីមួយៗដែលខ្លួនបានដាក់ពាក្យ។ ចំពោះ លោក លោកស្រី ត្រូវខិតខំប្រមូលចំណូលមួយផ្នែកបង់ចំណូលចូលថវិកាខេត្ត មួយចំណែកទៀតសម្រាប់ប្រាក់ចំណេញរបស់ខ្លួនផង និងផ្គត់ផ្គង់ភ្នាក់ងារភាស៊ីដែលត្រូវដើរទារភាស៊ីតាមមុខសញ្ញានីមួយៗ ហើយការដេញថ្លៃជាតំណាក់កាលៗផងដែរ។ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា ការដេញថ្លៃភាស៊ីបានហើយ ត្រូវអនុវត្តន៍ឲ្យខាងតែបាននូវអ្វីដែលមានចែងក្នុងសៀវភៅបន្ទុក និងកិច្ចសន្យា៖ ទី១.ត្រូវមានភ្នាក់ងារភាស៊ី, ទី២.ត្រូវមានប័ណ្ណសម្គាល់ភ្នាក់ងារភាស៊ីដែលចេញដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ទី៣.ត្រូវរៀបចំគណ:កម្មការ (ការការពារសណ្តាប់ធ្នាប់សន្តិសុខ) ក្នុងទីតាំងរបស់ខ្លួន, ទី៤.ត្រូវមានស្នាក់ការភាស៊ី, ទី៥.ត្រូវធ្វើអនាម័យឲ្យបានល្អជាប្រចាំ និងទី៦.ត្រូវបិទផ្សាយតម្លៃទារភាស៊ីជាសាធារណ: ទី៧ត្រូវគោរពឲ្យបានទៀងទាត់នូវកាតព្វកិច្ចបង់ចំណូលចូលថវិការខេត្តតាមខែនីមួយៗ។

ឯកឧត្តម ស៊ី សួន ក៏បានក្រើនរំលឹកដល់បងប្អូន អាជីវករទាំងអស់ដែលដេញថ្លៃបានត្រូវ គិតគូរ អំពីបញ្ហា សោភ័ណ្ឌភាព និងសន្តិសុខសណ្ដាប់ធ្នាប់រៀបរយ ធ្វើយ៉ាងណាឲ្យ សោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជន ម្យ៉ាងវិញទៀត ត្រូវអនុវត្តទៅតាមសៀវភៅបន្ទុក របស់រដ្ឋដែលបានធ្វើការណែនាំឲ្យបានរលូនស្របទៅតាមច្បាប់ ដែលបានកំណត់រួចជាស្រេច។

សូមបញ្ជាក់ផងដែរថា យោងតាមលិខិតលេខ១០០៦០សហវ.លស.អទច ចុះថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឱ្យដេញថ្លៃ ភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ តាមនីតិវិធីដេញថ្លៃជាសាធារណៈ និងជំរុញការ ប្រមូលចំណូលបង់ចូលថវិការាជធានី-ខេត្ត។ រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានជម្រាបជូនដល់សាធារណៈជន ដែលមានបំណងចូលរួមដេញថ្លៃភាស៊ី ដោយការរៀបចំដាក់ឱ្យដេញថ្លៃភាស៊ី រួមមាន៖ ភាស៊ីកំពង់ចម្លងស្រុកសៀមបូក និងភាស៊ីចំណតរថយន្ត ក្រុងស្ទឹងត្រែង ស្ថិតក្នុងខេត្តស្ទឹងត្រែង សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង